លោក Enzo Maresca បានបញ្ជាក់ថា Cole Palmer នឹងត្រូវអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៦ សប្តាហ៍
អត្ថបទសរសេរដោយ Bonat • 99 views
លោក Enzo Maresca គ្រូបង្វឹកក្រុម Chelsea បានបញ្ជាក់ថា តារាឆ្នើម Cole Palmer (វ័យ ២៣ ឆ្នាំ) នឹងត្រូវអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៦ សប្តាហ៍ រហូតដល់ ចុងខែវិច្ឆិកា ដោយសារតែរបួស ក្រលៀន។ ការប្រកាសនេះបានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកគាំទ្រត្រូវរសាត់ទៅ ខណៈដែល Palmer បានបង្ហាញពី ភាពអន្ទះសារ ក្នុងការវិលត្រលប់មកវិញ (ដោយបង្ហោះនៅលើ Instagram ថា "មិនអាចរង់ចាំបានទេ") បន្ទាប់ពីទទួលបានវត្ថុអនុស្សាវរីយ៍នៃការបង្ហាញខ្លួន ១០០ ប្រកួត ឱ្យក្លិប។ ទោះបីជាមានដំណឹងអាក្រក់ពី Palmer ក៏ដោយ ក៏មានដំណឹងល្អសម្រាប់ Chelsea ផងដែរ ដោយខ្សែប្រយុទ្ធ Liam Delap បាន ត្រលប់មកហ្វឹកហាត់ពេញលេញ ហើយអាចនឹងចូលរួមជាមួយក្រុមក្នុងការប្រកួត Carabao Cup ទល់នឹង Wolves។
