Enzo Fernandez បង្កភាពចម្រូងចម្រាសខ្លាំងតាមរយៈការបង្ហោះឌឺដងដាក់ អង់គ្លេស ក្រោយ អាហ្សង់ទីន ឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup រហូតធ្វើឱ្យ Chelsea ត្រូវលុបការបង្ហោះចោលវិញ
កីឡា Jul 17, 2026

Enzo Fernandez បង្កភាពចម្រូងចម្រាសខ្លាំងតាមរយៈការបង្ហោះឌឺដងដាក់ អង់គ្លេស ក្រោយ អាហ្សង់ទីន ឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup រហូតធ្វើឱ្យ Chelsea ត្រូវលុបការបង្ហោះចោលវិញ

អត្ថបទសរសេរដោយ Danny • 22 views

ខ្សែបម្រើរបស់ក្លិប Chelsea កីឡាករ Enzo Fernandez បានក្លាយជាផ្ទាំងស៊ីបនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីរូបគេបានបង្ហោះសារឌឺដងនៅលើបណ្តាញសង្គម ក្រោយពេលជួយក្រុមមេឃខៀវអាហ្សង់ទីនយកឈ្នះអង់គ្លេស ២-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup យ៉ាងជក់ចិត្ត។

រលកកំហឹងបានផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពី Enzo បានចែករំលែករូបភាពនៅលើ Instagram របស់ខ្លួនជាមួយ Lionel Messi និង Leandro Paredes ដោយភ្ជាប់ជាមួយបទចម្រៀងដ៏ល្បី «Wonderwall» របស់ក្រុមចម្រៀង Oasis។ បទចម្រៀងមួយបទនេះ ត្រូវបានគេស្គាល់ថាជាបទចម្រៀងតំណាងក្រៅផ្លូវការ (Unofficial anthem) នៃដំណើររបស់ក្រុមអង់គ្លេសនៅក្នុងទឹកដីអាមេរិកខាងជើង ដែល Harry Kane និងមិត្តរួមក្រុមតែងតែច្រៀងលេងកម្សាន្តជាមួយអ្នកគាំទ្រ។ ការជ្រើសរើសបទចម្រៀងនេះ ត្រូវបានគេមើលឃើញថាជាការ «ឌឺដងចំៗ» ទៅកាន់ក្រុមដែលរងបរាជ័យ។ ទោះបីជា Enzo បានលុបបទចម្រៀងនោះចេញពីការបង្ហោះឡើងវិញក៏ដោយ ប៉ុន្តែអ្នកគាំទ្រអង់គ្លេសបានដឹង និងប្រតិកម្មបាត់ទៅហើយ។

ក្រៅពីសកម្មភាពលើបណ្តាញសង្គម Enzo ក៏បានធ្វើឱ្យអ្នកគាំទ្រតោខៀវអង់គ្លេសក្តៅក្រហាយតាំងពីនៅលើទីលានម៉្លេះ។ ក្រោយស៊ុតបញ្ចូលទីគ្រាប់តាមស្មើនៅនាទីទី ៨៥ រូបគេបានរត់ទៅអបអរសាទរនៅមុខតំបន់បច្ចេកទេសរបស់អង់គ្លេស និងអ្នកគាំទ្រ ដោយធ្វើកាយវិការយកដៃខ្ទប់ត្រចៀក លៀនអណ្តាត និងផ្លុំខ្យល់ថើបឌឺដង។

រឿងរ៉ាវកាន់តែវឹកវររហូតដល់ក្រុមការងារបណ្តាញសង្គមរបស់ក្លិប Chelsea ត្រូវបង្ខំចិត្តលុបការបង្ហោះនៅលើបណ្តាញសង្គម X (Twitter) វិញភ្លាមៗ បន្ទាប់ពីពួកគេបានបង្ហោះរូបភាពអបអរសាទររបស់ Enzo ជាមួយរូបតំណាងគ្រាប់បែកផ្ទុះ (Explosion emoji) ដែលធ្វើឱ្យអ្នកគាំទ្រ Chelsea ជនជាតិអង់គ្លេសផ្ទុះកំហឹងយ៉ាងខ្លាំង និងចាត់ទុកទង្វើនេះថាជា «រឿងអាម៉ាស់ និងគ្មានការគោរព» (Absolute disgrace)។

ស្ថានភាពរបស់ Enzo នៅ Chelsea កំពុងតែស្ថិតក្នុងភាពរសើបខ្លាំង ដោយសារតែរូបគេធ្លាប់មានព័ត៌មានចង់ផ្ទេរទៅ Real Madrid និងធ្លាប់រងពិន័យផ្ទៃក្នុងកាលពីខែមេសា។ ការបង្កជម្លោះជាមួយកីឡាករអង់គ្លេសដែលជាស្នូលរបស់ Chelsea នាពេលនេះ អាចនឹងធ្វើឱ្យរូបគេប្រឈមមុខនឹងភាពតានតឹងកាន់តែខ្លាំងនៅពេលត្រឡប់ទៅកាន់ក្លិបវិញក្រោយចប់ភារកិច្ច World Cup។

បច្ចុប្បន្ន ក្រុមជម្រើសជាតិអាហ្សង់ទីនបានបង្វែរអារម្មណ៍ទាំងស្រុងទៅលើការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំទល់នឹងអេស្ប៉ាញ នៅថ្ងៃអាទិត្យនេះ ដើម្បីការពារតំណែងជើងឯកពិភពលោករបស់ខ្លួន។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views