Endrick ប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងវិលត្រឡប់មកវិញយ៉ាងខ្លាំងក្លានៅ World Cup 2030 ក្រោយខកខានឱកាសមាសក្នុងការរកគ្រាប់បាល់ ធ្វើឱ្យប្រេស៊ីលធ្លាក់ចេញ
អត្ថបទសរសេរដោយ Danny • 41 views
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិប Real Madrid កីឡាករ Endrick បានបើកចិត្តរំឮកពីការខកចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ឱកាសមាសក្នុងការស៊ុតបញ្ចូលទី មុនពេលក្រុមជម្រើសជាតិប្រេស៊ីល (Brazil) ត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ឆ្នាំនេះក្រោមថ្វីជើងក្រុមន័រវែស (Norway) ក្នុងលទ្ធផល ២-១ យ៉ាងភ្ញាក់ផ្អើល។ កីឡាករវ័យក្មេងរូបនេះបានសន្យាថានឹងរៀនសូត្រពីកំហុសដ៏ឈឺចាប់មួយនេះ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ 2030 ខាងមុខ។
យោងតាមសារព័ត៌មានប្រេស៊ីល ge បានឱ្យដឹងថា Endrick បានចាកចេញពីទីលានទាំងអារម្មណ៍មួម៉ៅ និងខកចិត្តនឹងខ្លួនឯងយ៉ាងខ្លាំងចំពោះការខកខានឱកាសដ៏មានតម្លៃនៅវគ្គទីពីរ ដែលរូបគេអាចមានលទ្ធភាពប្តូរលទ្ធផលការប្រកួតបាន តែធ្វើមិនបានសម្រេច។ ឆ្លើយតបនឹងរឿងនេះ Endrick បាននិយាយថា៖ «ខ្ញុំបាននិយាយជាមួយព្រះជាម្ចាស់ និងអរគុណទ្រង់សម្រាប់ឱកាស ប៉ុន្តែវាជាខណៈពេលដែលខ្ញុំគួរតែធ្វើបានល្អជាងនេះ។ ខ្ញុំធ្វើវាមិនបានសម្រេចទេ ប៉ុន្តែខ្ញុំនឹងខំប្រឹងប្រែងហ្វឹកហាត់ដើម្បីធានាថា រឿងរ៉ាវខុសឆ្គងបែបនេះនឹងមិនកើតឡើងជាលើកទីពីរឡើយ»។