លោក Deco ច្រានចោលលទ្ធភាពទិញ Marcus Rashford នៅខែមករា
អត្ថបទសរសេរដោយ Bonat • 107 views
លោក Deco នាយកផ្នែកកីឡារបស់ Barcelona បានប្រកាសថា ក្លិប នឹងមិនធ្វើការសម្រេចចិត្ត ក្នុងការទិញយកខ្សែបម្រើស្លាប Marcus Rashford (ដែលខ្ចីជើងពី Man Utd) ជាអចិន្ត្រៃយ៍នៅ ខែមករា នេះទេ ដោយសារ បញ្ហាហិរញ្ញវត្ថុ របស់ក្លិប។ លោក Deco បានបញ្ជាក់ថា ការផ្ទេរត្រូវបានពន្យារពេលរហូតដល់ រដូវក្តៅ ខណៈដែលក្លិបផ្តោតលើការ កែលម្អផ្ទៃក្នុង និង ការដោះស្រាយបញ្ហាដែលមានស្រាប់ ដូចជាការស្តារកីឡាកររបួស។
Rashford (វ័យ ២៨ ឆ្នាំ) ដែលបានផ្លាស់មកពី Man Utd បន្ទាប់ពីមិនត្រូវបានលោក Ruben Amorim ពេញចិត្ត បានបង្ហាញ ទម្រង់លេងល្អ ក្រោមការដឹកនាំរបស់លោក Hansi Flick (រួមទាំងការ Assist ក្នុង El Clasico និង ២ គ្រាប់ ក្នុង Champions League)។ Rashford ខ្លួនឯងបាននិយាយថា រូបគេ "សប្បាយចិត្ត" ជាមួយក្រុម Barca ហើយ "អាចធ្វើបានល្អជាងនេះ" បន្ទាប់ពីរូបគេរកបានគ្រាប់បាល់ក្នុងជ័យជម្នះ ៣-១ លើក្រុម Elche។
