David Alaba ត្រលប់មកហ្វឹកហាត់វិញ ជំរុញតំបន់ការពារ Real Madrid
អត្ថបទសរសេរដោយ Bonat • 95 views
កីឡាករ David Alaba (វ័យ ៣៣ ឆ្នាំ) បាន ត្រលប់មកហ្វឹកហាត់ជាមួយក្រុម Real Madrid វិញហើយ បន្ទាប់ពីអវត្តមាន ៤ ប្រកួត ដោយសាររបួស សាច់ដុំកំភួនជើង ហើយត្រូវបានគេរំពឹងថានឹងចូលក្នុងក្រុមសម្រាប់ការប្រកួត La Liga ទល់នឹង Rayo Vallecano នៅថ្ងៃអាទិត្យនេះ។ ការត្រលប់មកវិញរបស់ខ្សែការពារជនជាតិអូទ្រីសរូបនេះ គឺជា ការលើកទឹកចិត្តដ៏សំខាន់ សម្រាប់លោក Xabi Alonso ដែលកំពុងប្រឈមមុខនឹង វិបត្តិរបួស នៅតំបន់ការពារ ដោយសារតែអវត្តមានកីឡាករសំខាន់ៗដូចជា Antonio Rudiger, Dani Carvajal និងខ្សែបម្រើការពារ Aurelien Tchouameni។
បន្ទាប់ពីការប្រកួតលីគ Alaba នឹងត្រូវចូលរួមជាមួយក្រុមជម្រើសជាតិ អូទ្រីស ដើម្បីព្យាយាម ធានាការជាប់ជម្រុះ World Cup ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ។
