Dani Olmo បើកចិត្តរឿងការតស៊ូតាំងពីវ័យ ១៦ ឆ្នាំ រហូតដល់ការគ្រងអាវលេខ ១០ ដឹកនាំអេស្ប៉ាញនៅ World Cup
កីឡា Jun 26, 2026

Dani Olmo បើកចិត្តរឿងការតស៊ូតាំងពីវ័យ ១៦ ឆ្នាំ រហូតដល់ការគ្រងអាវលេខ ១០ ដឹកនាំអេស្ប៉ាញនៅ World Cup

អត្ថបទសរសេរដោយ Danny • 58 views

ក្រោយពីត្រូវអង្គុយនៅកៅអីបម្រុងក្នុងប្រកួតដំបូងដែលអេស្ប៉ាញបានត្រឹមស្មើ ខ្សែបម្រើប្រយុទ្ធឆ្នើម Dani Olmo បានត្រឡប់មកកាន់ជម្រើស ១១ នាក់ដំបូងវិញក្នុងជំនួបយកឈ្នះអារ៉ាប៊ីសាអូឌីត ហើយបានបង្ហាញពីឥទ្ធិពលយ៉ាងខ្លាំងក្នុងការគ្រប់គ្រងតំបន់កណ្តាល។ នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខដ៏វែងមួយ ផ្កាយព្រឹករបស់ក្លិប Barcelona រូបនេះ បានបើកកកាយយ៉ាងលម្អិតពីដំណើរជីវិត យុទ្ធសាស្ត្រលេង និងមហិច្ឆតានៅក្នុងព្រឹត្តិការណ៍ World Cup 2026 នេះ។

នៅពេលរំលឹកកាលពីវ័យ ១៦ ឆ្នាំ ដែលរូបគេត្រូវចាកចេញពីទឹកដី Barcelona ទៅលេងនៅបរទេសទាំងបង្ខំ Olmo បាននិយាយទាំងញញឹមថា៖ «ខ្ញុំមិនចាំថាខ្លួនឯងបានយំស្រែកដាក់ភ្នាក់ងារងារ (Agent) ឬអត់ទេ ប៉ុន្តែវាពិតជាពិបាកខ្លាំងណាស់ក្នុងការចាកចេញពីផ្ទះទាំងវ័យក្មេង។ ទោះជាយ៉ាងណា ខ្ញុំនៅតែជាក្មេងប្រុសម្នាក់ដែលមានក្តីស្រមៃ និងមហិច្ឆតាដដែលគ្រាន់តែមានបទពិសោធន៍ជាងមុន។ ការត្រឡប់មក Barca វិញមិនមែនជាការបិទរង្វង់អាជីពនោះទេ តែវាជាការចាប់ផ្តើមទំព័រថ្មីដ៏អស្ចារ្យ»

Olmo ក៏បានរំលឹកពីការលំបាកកាលពីឆ្នាំ ២០២១ ដែលរូបគេ និង Pedri ត្រូវញាំញីដោយសារបញ្ហារបួសក្រោយចប់ពានរង្វាន់អឺរ៉ុប និងអូឡាំពិក ប៉ុន្តែវាជាមេរៀនដែលធ្វើឱ្យពួកគេយល់ពីកាយសម្បទាខ្លួនឯងច្បាស់ជាងមុន។ សម្រាប់ការចាប់ដៃគូជាមួយ Pedri លើកនេះ លោកបញ្ជាក់ថាពួកយើងយល់ចិត្តគ្នាខ្លាំងណាស់ ទាំងនៅក្លិប និងជម្រើសជាតិ។ ចំណែកឯទំនាក់ទំនងជាមួយយុវជនទំនើប Lamine Yamal វិញ លោកបានទម្លាយថា៖ «ពួកយើងមិនបាច់និយាយគ្នាច្រើនទេ គឺយល់ចិត្តគ្នាតែតាមរយៈការសម្លឹងមើលភ្នែកប៉ុណ្ណោះ។ ខ្ញុំតែងតែព្យាយាមបើកចន្លោះ និងរត់ទៅជួយផ្ដល់ជម្រើសឱ្យគេនៅពេលត្រូវប្រឈមមុខនឹងខ្សែការពារពីរនាក់»។ លោកក៏បានបន្ថែមទាំងចិត្តស៊ុបថា រូបគេសក្តិសមនឹងពាក់អាវលេខ ១០ ឱ្យអេស្ប៉ាញ (Spain) ក្នុងការប្រកួតនេះ ព្រោះធ្លាប់ជួយក្រុមលើកពានរង្វាន់អឺរ៉ុបជាមួយលេខនេះរួចមកហើយ ដូច្នេះគ្មានហេតុផលអ្វីត្រូវដូរឱ្យទៅ Yamal ឡើយ។

ក្រៅពីនេះ នៅពេលសួរដល់ខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡាករ Julian Alvarez ដែលជាគោលដៅផ្ទេររបស់ Barca នោះ Olmo បានកោតសរសើរចំៗថា Alvarez គឺជាកីឡាករកម្រិតពិភពលោក មានគុណភាពខ្ពស់ និងជាម្ចាស់ជើងឯកពិភពលោកដ៏គួរឱ្យគោរពម្នាក់។

ចុងបញ្ចប់ ទាក់ទងនឹងចរិតឫកពារដ៏បន្ទាបខ្លួន ដែលហ្វានៗធ្លាប់ឃើញលោកជិះកង់ជួលតាមផ្លូវអបអរសាទរពានរង្វាន់លីគជាមួយ Pedri និង Inigo នោះ Olmo និយាយថា៖ «ពួកយើងជាមនុស្សធម្មតា ចូលចិត្តដើរលេង និងផឹកកាហ្វេដូចគេឯងដែរ។ ខ្ញុំពិតជាប្រាថ្នាចង់ជិះកង់អបអរសាទរបែបនោះម្តងទៀតណាស់ បើសិនជាពួកយើងអាចឈ្នះ World Cup លើកនេះ។ វាដល់ពេលហើយដែលអេស្ប៉ាញត្រូវស្វែងរកផ្កាយទីពីរ (ជើងឯកពិភពលោកលើកទី ២) មកលម្អលើអាវជម្រើសជាតិ»

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 1 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 1 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 2 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 17 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views