Chelsea ឡើងដល់ចំណាត់ថ្នាក់លេខ ២ ក្រោយយកឈ្នះ Wolves ៣-០
អត្ថបទសរសេរដោយ Bonat • 106 views
ក្លិប Chelsea បានឡើងដល់ចំណាត់ថ្នាក់លេខ ២ ក្នុងតារាង Premier League ហើយបានកាត់បន្ថយគម្លាតពិន្ទុពីក្រុមនាំមុខ Arsenal មកនៅត្រឹម ៦ ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Wolves ៣-០ យ៉ាងស្រួល។ ខ្សែបម្រើ Enzo Fernandez បានបង្ហាញ ទម្រង់លេងដ៏លេចធ្លោ និង មានឥទ្ធិពល យ៉ាងខ្លាំងក្នុងតង់ទីមួយ (ស្ទើរតែរកបាន Olimpico) ខណៈដែលខ្សែបម្រើស្លាប Alejandro Garnacho ក៏បានបង្ហាញពីការរីកចម្រើនយ៉ាងច្បាស់ (រកបាន Assist សម្រាប់គ្រាប់បាល់បើកឆាក និងបានចូលរួមក្នុងគ្រាប់ទីបី)។
គ្រាប់បាល់របស់ Chelsea រកបានដោយ Malo Gusto (គ្រាប់បាល់អាជីពដំបូង), Joao Pedro, និង Pedro Neto។
