Carlos Baleba ត្រូវបានគាំទ្រឱ្យក្លាយជា Rodri របស់ Man Utd
អត្ថបទសរសេរដោយ Bonat • 145 views
អតីតខ្សែប្រយុទ្ធ Manchester United លោក Louis Saha បានគាំទ្រថា ក្លិបគួរតែចុះហត្ថលេខាលើខ្សែបម្រើ Carlos Baleba របស់ក្រុម Brighton ដើម្បីជំនួស Casemiro នាពេលអនាគត។ លោក Saha ជឿជាក់ថា Man Utd ត្រូវការខ្សែបម្រើដែលមាន កម្លាំងខ្លាំង និង សមត្ថភាពក្នុងការផ្លាស់ប្តូរចង្វាក់លេង ដូចកីឡាករ Rodri (Man City) ឬ Michael Carrick។ លោកបាននិយាយថា Baleba ដែលត្រូវបាន Brighton វាយតម្លៃខ្ពស់ដល់ £១១៥ លានផោន គឺ "ស័ក្តិសមជាង" សម្រាប់ប្រព័ន្ធ ដាក់សម្ពាធខ្ពស់ របស់លោក Ruben Amorim ដោយសាររូបគេមាន កម្លាំងស្ទុះ និង សមត្ថភាពរត់គ្របដណ្តប់ទីលាន។
Brighton មិនមានបំណងលក់ Baleba នៅក្នុង ខែមករា ទេ ប៉ុន្តែ Man Utd មិនទាន់បោះបង់ចោលការដេញថ្លៃសម្រាប់រដូវក្តៅខាងមុខឡើយ។ ក្រុមរបស់លោក Amorim ក៏កំពុងពិចារណាលើគោលដៅផ្សេងទៀតផងដែរ ដូចជា Elliot Anderson និង Adam Wharton។
