Bruno Fernandes ត្រៀមចុះកិច្ចសន្យាថ្មី New Contract ដើម្បីបន្តអនាគតជាមួយ Man Utd
អត្ថបទសរសេរដោយ Danny • 27 views
ប្រធានក្រុម Bruno Fernandes បានត្រៀមខ្លួនរួចរាល់ក្នុងការបន្តអនាគតវែងឆ្ងាយជាមួយ Manchester United ដោយរៀបនឹងចុះកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Old Trafford។
កន្លងមក អនាគតរបស់ Fernandes មានភាពមិនច្បាស់លាស់ ដោយសាររូបគេបានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្ន។ ក្លិបជាច្រើន រួមទាំងក្លិបនៅ Saudi Pro League បានតាមដានស្ថានភាពរបស់គេយ៉ាងយកចិត្តទុកដាក់ ប្រសិនបើ Red Devils សម្រេចចិត្តលក់រូបគេចេញនៅរដូវក្តៅនេះ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានត្រៀមខ្លួនរួចរាល់ដើម្បីចុះហត្ថលេខាលើកិច្ចសន្យាថ្មី ខណៈការចរចាកំពុងតែបន្តដំណើរការ។ Fernandes ស្ម័គ្រចិត្តបន្តជួយក្រុម នៅពេលដែល Manchester United ត្រៀមខ្លួនត្រឡប់ទៅប្រកួតប្រជែងក្នុងពានរង្វាន់ Champions League វិញនៅរដូវកាលនេះ។
កាលពីរដូវកាលមុន Fernandes បានបំបែកកំណត់ត្រា Premier League សម្រាប់ការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) ច្រើនជាងគេក្នុងមួយរដូវកាល រហូតដល់ ២១ លើក ដោយបានជួយ Red Devils បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣។ រូបគេបានសម្រេចចិត្តបន្តស្នាក់នៅទីក្រុង Manchester ដើម្បីស្វាគមន៍យុគសម័យថ្មីក្រោមការដឹកនាំរបស់លោក Michael Carrick ហើយកិច្ចសន្យាថ្មីនេះ នឹងធ្វើឱ្យរូបគេក្លាយជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងលីគ។