Bayern Munich បានបន្តកិច្ចសន្យាថ្មីដល់លោក Vincent Kompany រហូតដល់ឆ្នាំ ២០២៩
អត្ថបទសរសេរដោយ Bonat • 93 views
ក្លិប Bayern Munich បានបង្ហាញនូវទំនុកចិត្តយ៉ាងខ្លាំងលើគ្រូបង្វឹកលោក Vincent Kompany ដោយបានបន្តកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២៩ ដែល មិនមានលក្ខខណ្ឌនៃការលុបចោលកិច្ចសន្យា ដើម្បីការពារពីការចាប់អារម្មណ៍របស់ក្លិបដទៃ។ កិច្ចសន្យាថ្មីនេះក៏រួមបញ្ចូលនូវ ប្រាក់រង្វាន់ ១ លានអឺរ៉ូ ផងដែរ ប្រសិនបើក្រុម Bayern អាចឈ្នះពាន Champions League ដែលជាការឆ្លុះបញ្ចាំងពីមហិច្ឆតាទ្វីបអឺរ៉ុបរបស់ក្លិប។ លោក Kompany (វ័យ ៣៩ ឆ្នាំ) បានដឹកនាំក្រុម Die Roten ទទួលបានជ័យជម្នះ ១៣ ប្រកួត ជាប់គ្នា ដែលតាមស្មើកំណត់ត្រាកំពូលលីគអឺរ៉ុប ហើយបច្ចុប្បន្នឈរកំពូលតារាង Bundesliga ដោយមានកំណត់ត្រាល្អបំផុតទាំងការវាយលុក និងការពារ។
