Bayern Munich សម្រេចកិច្ចព្រមព្រៀងទិញយកខ្សែការពារ Nathaniel Brown ក្នុងតម្លៃ ៥៥ លានអឺរ៉ូ
អត្ថបទសរសេរដោយ Danny • 50 views
ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានបញ្ចប់កិច្ចសន្យានាំយកខ្សែការពារស្លាបឆ្វេងឆ្នើម Nathaniel Brown ពីក្លិប Eintracht Frankfurt ផ្លូវការហើយ ក្នុងតម្លៃខ្លួនរហូតដល់ ៥៥ លានអឺរ៉ូ។ កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ ២៣ ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងរហូតដល់ឆ្នាំ ២០៣១ ដើម្បីមកបំពេញតំណែងក្នុងរចនាសម្ព័ន្ធការពារថ្មីរបស់លោកគ្រូបង្វឹក Vincent Kompany។
Nathaniel Brown បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងរយៈពេល ២ ឆ្នាំចុងក្រោយជាមួយ Frankfurt ដោយរកបាន ៧ គ្រាប់ និងជួយបញ្ជូនបាល់ (Assists) ១៣ លើក ក្នុងការប្រកួតចំនួន ៧៥ លើក។ ក្រោយបញ្ចប់ការផ្ទេរមកកាន់ទឹកដី Allianz Arena ខ្សែការពាររូបនេះបានបង្ហាញក្តីរំភើបថា៖ «វាជារឿងដែលមិនអាចបរិយាយបាន FC Bayern គឺជាក្លិបធំបំផុតមួយក្នុងពិភពលោក។ ដោយសារខ្ញុំជាអ្នកតំបន់ Bavaria ស្រាប់ ស្ទើរតែគ្រប់គ្នានៅស្រុកកំណើតរបស់ខ្ញុំគឺជាអ្នកគាំទ្រក្លិបនេះ ដូច្នេះវាពិតជាពិសេសខ្លាំងណាស់សម្រាប់ខ្ញុំ»។
ថ្នាក់ដឹកនាំរបស់ Bayern គឺលោក Max Eberl និងលោក Jan-Christian Dreesen បានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព និងការអភិវឌ្ឍខ្លួនយ៉ាងលឿនរបស់ Brown ជាពិសេសគឺការបង្ហាញទម្រង់លេងដ៏ល្អរបស់គេនៅក្នុងព្រឹត្តិការណ៍ World Cup កន្លងទៅថ្មីៗនេះ។ ការមកដល់របស់គេ នឹងត្រូវធ្វើការប្រជែងតំណែងយ៉ាងស្វិតស្វាញជាមួយ Alphonso Davies ដើម្បីដណ្តើមតំណែងជម្រើស ១១ នាក់ដំបូងក្នុងតំបន់ការពារស្លាបឆ្វេងរបស់ក្រុម។