អតីតគ្រូបង្វឹក Barcelona លោក Xavi Hernandez បាន បដិសេធ ការផ្តល់ជូនពីក្លឹបជាច្រើន
អត្ថបទសរសេរដោយ Bonat • 91 views
អតីតគ្រូបង្វឹក Barcelona លោក Xavi Hernandez បាន បដិសេធ ការផ្តល់ជូនពីក្លឹបជាច្រើន (ថ្មីៗនេះពីក្លិប Spartak Moscow រុស្ស៊ី) ដោយសារលោក មិនប្រញាប់ ក្នុងការវិលត្រលប់ទៅកាន់ការងារដឹកនាំវិញ បន្ទាប់ពីចាកចេញពី Barca កាលពីឆ្នាំ ២០២៤។ លោក Xavi បានបង្ហាញជំហរយ៉ាងច្បាស់ថា លោកកំពុងរង់ចាំ "គម្រោងបាល់ទាត់ត្រឹមត្រូវ" ដែលត្រូវនឹង ទស្សនវិជ្ជាលេង របស់លោក (ផ្តោតលើការគ្រប់គ្រងបាល់ និងការអភិវឌ្ឍន៍រយៈពេលវែង) ជាជាងការទទួលយកសំណើដែលមាន លុយច្រើន (ដូចជាការបដិសេធក្លិប Al-Ittihad នៅអារ៉ាប៊ីសាអូឌីត) ឬការចូលទៅ ដោះស្រាយភាពចលាចល ភ្លាមៗ។
