វិបត្តិរបួសរបស់ Barcelona កាន់តែធ្ងន់ធ្ងរជាមួយនឹងការអវត្តមានរបស់ Pedri
អត្ថបទសរសេរដោយ Bonat • 98 views
ក្លិប Barcelona បានទទួលរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរជាមួយនឹងការរងរបួស សាច់ដុំភ្លៅ របស់ខ្សែបម្រើដ៏សំខាន់ Pedri (វ័យ ២២ ឆ្នាំ) ដែលនឹងត្រូវអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៣ សប្តាហ៍។ របួសនេះដែលកើតឡើងបន្ទាប់ពីការបរាជ័យ ២-១ ក្នុងជំនួប El Clasico បានបន្ថែមទៅលើ បញ្ជីរបួសដ៏វែង របស់ក្រុម Barca ដែលបច្ចុប្បន្នខ្វះកីឡាករសំខាន់ៗជាច្រើនដូចជា Raphinha, Gavi, Ter Stegen, និង Andreas Christensen។
