Barcelona ក្តៅក្រហាយខ្លាំង ក្រោយ Frenkie de Jong ត្រឡប់មកពី World Cup វិញជាមួយរបួសជង្គង់ធ្ងន់ធ្ងរដែលអាចសម្រាកដល់ទៅ ៦ ខែ
កីឡា Jul 16, 2026

Barcelona ក្តៅក្រហាយខ្លាំង ក្រោយ Frenkie de Jong ត្រឡប់មកពី World Cup វិញជាមួយរបួសជង្គង់ធ្ងន់ធ្ងរដែលអាចសម្រាកដល់ទៅ ៦ ខែ

អត្ថបទសរសេរដោយ Danny • 31 views

ក្លិប Barcelona កំពុងតែស្ថិតក្នុងភាពតក់ស្លុតជាខ្លាំង បន្ទាប់ពីខ្សែបម្រើ Frenkie de Jong បានត្រឡប់មកកាន់ក្លិបវិញមុនកំណត់ ជាមួយនឹងរបួសជង្គង់ធ្ងន់ធ្ងរ ដែលអាចបង្ខំឱ្យរូបគេសម្រាកពីទីលានរហូតដល់ទៅ ៦ ខែ។ យក្សកាតាឡានត្រូវបានរាយការណ៍ថា មានការខឹងសម្បារយ៉ាងខ្លាំងចំពោះគ្រូបង្វឹកហូឡង់ លោក Ronald Koeman និងក្រុមគ្រូពេទ្យរបស់ក្រុមរហស្សនាមក្រូចឆ្មារ ដែលបានលាក់បាំង និងផ្តល់ព័ត៌មានមិនពិតជុំវិញស្ថានភាពកាយសម្បទាពិតប្រាកដរបស់កីឡាកររូបនេះ អំឡុងពេលបំពេញភារកិច្ចអន្តរជាតិ។

យោងតាមសារព័ត៌មានអេស្ប៉ាញ AS បានឱ្យដឹងថា De Jong បានសម្រេចចិត្តត្រឡប់មកឱ្យគ្រូពេទ្យរបស់ Barcelona ពិនិត្យជង្គង់ខាងស្តាំរបស់គេមុនកំណត់ ក្រោយមានអាការៈហើមជាំខ្លាំង។ បន្ទាប់ពីការពិនិត្យបឋមជាមួយគ្រូបង្វឹកលោក Hansi Flick ក្រុមគ្រូពេទ្យបានរកឃើញថា សន្លាក់ជង្គង់របស់គេមានភាពមិនប្រក្រតី និងមិនមានលំនឹងទាល់តែសោះ ដោយគ្រូពេទ្យសង្ស័យថាអាចមានការខូចខាតសរសៃចងជង្គង់ធ្ងន់ធ្ងរ។ យ៉ាងណាមិញ ដោយសារតែមានការហូរឈាមនៅខាងក្នុង ទើបគ្រូពេទ្យមិនទាន់អាចធ្វើការស្កេន MRI ភ្លាមៗបានឡើយ ដោយត្រូវរង់ចាំឱ្យស្រកហើមសិន ទើបអាចដឹងពីទំហំរបួសពិតប្រាកដ។

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Barcelona មានការសង្ស័យថា De Jong ត្រូវបានក្រុមជម្រើសជាតិបង្ខំឱ្យលេងទាំងមានរបួស តាមរយៈការចាក់ថ្នាំបំបាត់ការឈឺចាប់រហូតដល់ទៅ ២ ដង ក្នុងការប្រកួតទល់នឹងទុយនីស៊ី និងម៉ារ៉ុក។ ជាពិសេស ក្នុងការប្រកួតទល់នឹងម៉ារ៉ុក ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ World Cup ដែលត្រូវលេងដល់ម៉ោងបន្ថែម និងកាត់សេចក្តីដោយបាល់ប៉េណាល់ទី គឺកាន់តែធ្វើឱ្យរបួសរបស់គេរុករានធ្ងន់ធ្ងរទ្វេដង។

ប្រភពពីផ្ទៃក្នុងរបស់ Barcelona បានទម្លាយថា៖

«យើងរង់ចាំមើលថា តើលោក Koeman និង Frenkie នឹងពន្យល់ពីបញ្ហាដ៏ធំមួយនេះយ៉ាងដូចម្តេច»។

រឿងរ៉ាវនេះបានធ្វើឱ្យទំនាក់ទំនងរវាង Barcelona និងលោក Koeman កាន់តែឆេះកញ្ជ្រោលឡើងវិញ ព្រោះកាលពីចុងរដូវកាល ២០២៣-២៤ លោក Koeman ធ្លាប់បានរិះគន់ក្លិបជាសាធារណៈរឿងគ្រប់គ្រងកាយសម្បទារបស់ De Jong មិនល្អរហូតធ្វើឱ្យគេអវត្តមានពីពានរង្វាន់អឺរ៉ុប។ ប៉ុន្តែពេលនេះ ខាងក្លិបបែរជាត្រូវមកចោទសួរលោកវិញ ចំពោះការដាក់កីឡាករឱ្យប្រឈមនឹង «ហានិភ័យដែលមិនអាចទទួលយកបាន» បែបនេះ។ លើសពីនេះ De Jong ខ្លួនឯងក៏ត្រូវរងការរិះគន់ពីក្លិបផងដែរ ដែលមិនព្រមប្រាប់ពីកម្រិតកំណត់នៃការឈឺចាប់របស់ខ្លួន ហើយស៊ូទ្រាំលេងរហូតដល់គ្រោះថ្នាក់។

ប្រសិនបើលទ្ធផលស្កេនចុងក្រោយបង្ហាញថា ត្រូវតែធ្វើការវះកាត់ នោះ De Jong នឹងត្រូវអវត្តមានពេញមួយពាក់កណ្តាលរដូវកាលដំបូង ដែលនេះជាដំណឹងដ៏អាក្រក់បំផុតសម្រាប់លោក Hansi Flick ព្រោះ De Jong គឺជាសសរទ្រូងដ៏សំខាន់ដែលបានជួយឱ្យ Barcelona គ្រងជើងឯក La Liga កាលពីរដូវកាលមុន តាមរយៈការបង្ហាញខ្លួន ៣៨ ប្រកួត រកបាន ១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ៨ ដង។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views