Aurelien Tchouameni រងរបួសសាច់ដុំ អវត្តមាន ៣ សប្តាហ៍
អត្ថបទសរសេរដោយ Bonat • 96 views
ក្លិប Real Madrid បានប្រកាសថា ខ្សែបម្រើដ៏សំខាន់ Aurelien Tchouameni នឹងត្រូវអវត្តមានពីការប្រកួតយ៉ាងហោចណាស់ ៣ សប្តាហ៍ បន្ទាប់ពីរូបគេត្រូវបានរកឃើញថាមាន របួសសាច់ដុំ Semitendinosus នៅជើងឆ្វេងរបស់គេ។
របួសនេះគឺជាបញ្ហាដ៏ធំសម្រាប់លោក Xabi Alonso ដែលបានចាត់ទុក Tchouameni ថាជា "សសរស្តម្ភដ៏សំខាន់" នៅក្នុងប្រព័ន្ធរបស់លោក ដោយសារតែសមត្ថភាពលេងជា ខ្សែបម្រើការពារ និង ភាពបត់បែនខាងយុទ្ធសាស្ត្រ របស់គេ។ Tchouameni ជាកីឡាករដែលលេងបាននាទីច្រើនជាងគេទីបីក្នុងក្រុម Madrid រដូវកាលនេះ។
