Arsenal ឆក់បានតារាឆ្នើមវ័យក្មេង Elijah Upson ពី Tottenham ក្រោមលក្ខខណ្ឌផ្ទេរដោយគ្មានតម្លៃខ្លួន (Free Transfer)
អត្ថបទសរសេរដោយ Danny • 28 views
ក្លិបកាំភ្លើងធំ Arsenal ជិតនឹងបញ្ចប់កិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខានាំយកខ្សែការពារវ័យក្មេង Elijah Upson ពីក្រុមគូប្រជែងរួមទីក្រុង Tottenham Hotspur ហើយ បន្ទាប់ពីកីឡាករវ័យ ១៨ ឆ្នាំរូបនេះបានបដិសេធកិច្ចសន្យាថ្មីជាមួយ Spurs។ ខ្សែការពារកណ្តាល (Centre-back) ដ៏មានទេពកោសល្យរូបនេះ នឹងត្រូវផ្ទេរមកកាន់ទឹកដី Emirates Stadium ដោយគ្មានតម្លៃខ្លួន ជាមួយកិច្ចសន្យារយៈពេលវែង។
យោងតាមអ្នកយកព័ត៌មានល្បីឈ្មោះ លោក Fabrizio Romano បានបញ្ជាក់ផ្លូវការ (Here we go!) ថា កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខារួចរាល់ហើយ ដោយ Upson បានសម្រេចចិត្តចូលរួមជាមួយគម្រោងរយៈពេលវែងរបស់លោកគ្រូបង្វឹក Mikel Arteta។ ការប្រកាសជាផ្លូវការពីសំណាក់ក្លិបនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។
Upson បានក្លាយជាសមាជិកថ្មីចុងក្រោយបង្អស់របស់ Arsenal នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅដ៏មមាញឹកនេះ បន្ទាប់ពីក្លិបបាននាំយកអ្នកចាំទី Illan Meslier និងបានព្រមព្រៀងកិច្ចសន្យាជាមួយ Christos Tzolis រួចរាល់ ស្របពេលដែល Leandro Trossard បានចាកចេញទៅរួមរស់ជាមួយ Besiktas។
មូលហេតុដែល Upson ជ្រើសរើសដើរចេញពី Spurs មកដកខ្លួននៅ Arsenal៖ ទោះបីជាត្រូវបានចាត់ទុកជាគ្រាប់ពេជ្រ និងវាយតម្លៃខ្ពស់នៅក្នុងសាលាបណ្តុះបណ្តាលរបស់ Tottenham ក៏ដោយ ប៉ុន្តែឱកាសឡើងមកកាន់ក្រុមធំរបស់ Upson ហាក់មានភាពចង្អៀតខ្លាំង។ ការមកដល់នៃខ្សែការពារថ្មីៗដូចជា Marcos Senesi និង Jan Paul van Hecke បូករួមទាំងជម្រើសចាស់ដែលមានស្រាប់ដូចជា Micky van de Ven, Kevin Danso និង Cristian Romero បានធ្វើឱ្យរូបគេពិបាកប្រជែងតំណែង។
ផ្ទុយទៅវិញ យុទ្ធសាស្ត្ររបស់លោក Mikel Arteta ក្នុងការជម្រុញ និងផ្តល់ឱកាសឱ្យយុវជនបានបង្ហាញខ្លួនក្នុងក្រុមធំ ដូចជាករណី Bukayo Saka, Myles Lewis-Skelly, Ethan Nwaneri, Max Dowman និង Marli Salmon គឺជាកត្តាទាក់ទាញដ៏ធំបំផុតដែលធ្វើឱ្យ Upson សម្រេចចិត្តផ្លាស់ប្តូរទ្រនំមកកាន់ភាគខាងជើងទីក្រុងឡុងដ៍ដើម្បីអភិវឌ្ឍសមត្ថភាពបន្ត។