Antonio Conte សង្ឃឹមថានឹងអាចដាក់ Lukaku ចូលក្នុងក្រុមវិញនៅ ពាក់កណ្តាលខែធ្នូ
អត្ថបទសរសេរដោយ Bonat • 88 views
ខ្សែប្រយុទ្ធ Napoli កីឡាករ Romelu Lukaku កំពុងត្រលប់មកប្រទេស អុីតាលី វិញដើម្បីទទួលការពិនិត្យចុងក្រោយ បន្ទាប់ពីរបួស សាច់ដុំភ្លៅ ធ្ងន់ធ្ងរដែលបានធ្វើឱ្យរូបគេអវត្តមានជាង ២ ខែ។ គ្រូបង្វឹក Antonio Conte សង្ឃឹមថានឹងអាចដាក់ Lukaku ចូលក្នុងក្រុមវិញនៅ ពាក់កណ្តាលខែធ្នូ (មុនពាន Supercoppa Italiana) ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះការវិលត្រលប់របស់គេត្រូវបានគេមើលឃើញថា អាច ផ្លាស់ប្តូរទិសដៅវាយលុក របស់ក្រុម Napoli ឡើងវិញ ជាពិសេសនៅពេលដែលកីឡាករ Kevin De Bruyne បានរងរបួសសាច់ដុំភ្លៅធ្ងន់ធ្ងរដូចគ្នា ហើយត្រូវបានរំពឹងថានឹងអវត្តមានរហូតដល់ ដើមឆ្នាំ ២០២៦។ បច្ចុប្បន្ន Napoli ឈរនៅកំពូលតារាង Serie A ប៉ុន្តែការអវត្តមានរបស់ De Bruyne បានបង្កជាបញ្ហាដ៏ធំដែលលោក Conte ត្រូវដោះស្រាយ។
