Anthony Gordon លើកសរសើរ Harry Kane ថាមានសមត្ថភាពខ្ពស់ស្មើនឹងវីរៈបុរស Lionel Messi
កីឡា Jul 03, 2026

Anthony Gordon លើកសរសើរ Harry Kane ថាមានសមត្ថភាពខ្ពស់ស្មើនឹងវីរៈបុរស Lionel Messi

អត្ថបទសរសេរដោយ Danny • 45 views

ខ្សែប្រយុទ្ធស្លាបក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Anthony Gordon បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះមិត្តរួមក្រុម Harry Kane ដោយអះអាងថា ប្រធានក្រុមរូបនេះកំពុងបង្ហាញទម្រង់លេងយ៉ាងមានប្រសិទ្ធភាពក្នុងកម្រិតខ្ពស់បំផុតដែលអាចប្រៀបធៀបទៅនឹងកំពូលកីឡាករ Lionel Messi បាន។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី Kane រកបាន ២ គ្រាប់ម្នាក់ឯងនៅចុងម៉ោង ជួយឱ្យអង់គ្លេសវាយបកឈ្នះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ២-១ យ៉ាងរំភើបក្នុងពានរង្វាន់ World Cup ២០២៦។

កីឡាករ Gordon ដែលជាអ្នកបញ្ជូនបាល់ (Assists) ឱ្យ Kane ស៊ុតបញ្ចូលទីទាំងពីរគ្រាប់ក្រោយប្តូរចូលពីកៅអីបម្រុង បានថ្លែងថា៖ «វាជារឿងដ៏អស្ចារ្យបំផុតដែលបាននៅក្បែររូបគេរាល់ថ្ងៃ។ គេកំពុងមានរដូវកាលដ៏ល្អបំផុតមួយ ដែលមានតែ Lionel Messi ម្នាក់គត់ធ្លាប់ធ្វើបានល្អជាងនេះ។ នេះបញ្ជាក់ឱ្យឃើញពីកម្រិតលេងដ៏ខ្ពស់របស់គេ»។ រូបគេបានបន្ថែមទៀតថា សមិទ្ធផលទាំងនេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាលទ្ធផលនៃការខិតខំប្រឹងប្រែងហ្វឹកហាត់ដោយយកចិត្តទុកដាក់ និងភាពម៉ត់ចត់បំផុតរបស់ Kane ទោះបីជាបច្ចុប្បន្នមានវ័យ ៣២ ឆ្នាំហើយក៏ដោយ។

គួរបញ្ជាក់ផងដែរថា ២ គ្រាប់ដ៏សំខាន់នេះបានធ្វើឱ្យ Harry Kane ឡើងទៅគ្រងតំណែងអ្នកស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងព្រឹត្តិការណ៍នេះ ស្មើជាមួយកីឡាករ Erling Haaland និងតាមពីក្រោយ Lionel Messi ព្រមទាំង Kylian Mbappe តែ ១ គ្រាប់ប៉ុណ្ណោះក្នុងតារាងប្រជែងពានរង្វាន់ស្បែកជើងមាស (Golden Boot)។ បើគិតក្នុងកម្រិតក្លិបអាជីពនាស្របពេលជាមួយគ្នានេះ រូបគេក៏ទើបតែបានកសាងប្រវត្តិសាស្ត្សដ៏អស្ចារ្យជាមួយក្លិប Bayern Munich ដោយរកបាន ៦១ គ្រាប់ ក្នុងការប្រកួតចំនួន ៥១ លើកផងដែរ។

បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏តានតឹងនេះ ក្រុមជម្រើសជាតិអង់គ្លេសត្រូវត្រៀមខ្លួនប្រឈមមុខនឹងក្រុមម្ចាស់ផ្ទះម៉ិកស៊ិក (Mexico) នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅកីឡដ្ឋាន Azteca ដោយរំពឹងថានឹងអាចបន្តដំណើរទៅកាន់វគ្គបន្តដើម្បីជួបក្រុមឈ្នះរវាង ប្រេស៊ីល ឬ ន័រវែស។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views