Alexander Isak ចំណាយ £៣០,០០០ ទិញឆ្កែយាមការពារគ្រួសារ បន្ទាប់ពីរងការគំរាមកំហែង
អត្ថបទសរសេរដោយ Bonat • 101 views
ខ្សែប្រយុទ្ធ Liverpool កីឡាករ Alexander Isak បានសម្រេចចិត្តចំណាយប្រាក់ប្រហែល £៣០,០០០ (ប្រហែល ៣៨,០០០ ដុល្លារ) ដើម្បីទិញ ឆ្កែយាម មួយក្បាលមកការពារគ្រួសាររបស់គេ បន្ទាប់ពីរងការ គំរាមកំហែងដល់អាយុជីវិត នៅលើបណ្តាញសង្គម។ ការគំរាមកំហែងនេះកើតឡើងបន្ទាប់ពី ស៊ុយអែត បានបង្ហាញទម្រង់លេងមិនបានល្អនៅក្នុងវគ្គជម្រុះ World Cup ២០២៦ ហើយជាប្រតិកម្មទៅនឹងការផ្ទេរដ៏ចម្រូងចម្រាសរបស់ Isak ពី Newcastle United មក Liverpool ក្នុងតម្លៃកំណត់ត្រា។
Isak គឺជាកីឡាករ Premier League ម្នាក់ទៀតដែលត្រូវបង្កើន សុវត្ថិភាព ផ្ទាល់ខ្លួន ដោយសារតែមានករណីប្លន់ជាបន្តបន្ទាប់។ មកទល់ពេលនេះ Isak នៅមិនទាន់អាចបង្ហាញទម្រង់លេងល្អបំផុតរបស់ខ្លួននៅ Liverpool នៅឡើយទេ ដោយរូបគេរកបានត្រឹមតែ ១ គ្រាប់ ក្នុងការបង្ហាញខ្លួន ៨ ប្រកួត ប៉ុណ្ណោះ ដោយសារតែ បញ្ហារបួស។
