ការវិលត្រលប់របស់ Alexander-Arnold ទៅ Anfield
អត្ថបទសរសេរដោយ Bonat • 94 views
កីឡាករ Trent Alexander-Arnold បាននិយាយថា ការត្រលប់ទៅកាន់ក្លិបចាស់ Liverpool (ដែលរូបគេបានចាកចេញនៅរដូវក្តៅនេះ) សម្រាប់ការប្រកួត Champions League ទល់នឹង Real Madrid នៅថ្ងៃអង្គារនេះ គឺជា "រឿងដែលជៀសមិនរួច" ទោះបីជាមាន "អារម្មណ៍លាយឡំ" ក៏ដោយ។
ខ្សែការពាររូបនេះបានបញ្ជាក់ថា រូបគេ "តែងតែស្រឡាញ់ក្លិប Liverpool" ហើយ "នឹងនៅតែជាអ្នកគាំទ្រជានិច្ច មិនថាការទទួលស្វាគមន៍បែបណានោះទេ"។ លោកក៏បានបន្ថែមថា លោក នឹងមិនអបអរ ប្រសិនបើស៊ុតបញ្ចូលទីបាននោះទេ។
កីឡាករវ័យ ២៧ ឆ្នាំ រូបនេះបានសម្រេចចិត្តចាកចេញពី Liverpool ដោយសារលោក "ត្រូវការការផ្លាស់ប្តូរ" និង "បទពិសោធនិ៍ថ្មី" ដោយមានការលើកទឹកចិត្តយ៉ាងខ្លាំងពីមិត្តរួមក្រុមជម្រើសជាតិ Jude Bellingham។
