សត្វខ្យងសមុទ្រឥតសំបកតូចមួយប្រភេទ ត្រូវបានដាក់ឈ្មោះថា Aldisa vozinhai ដើម្បីជាការអរគុណដល់ប្រជាជន និងវីរៈបុរសអ្នកចាំទីរបស់ Cape Verde
កីឡា Jul 11, 2026

សត្វខ្យងសមុទ្រឥតសំបកតូចមួយប្រភេទ ត្រូវបានដាក់ឈ្មោះថា Aldisa vozinhai ដើម្បីជាការអរគុណដល់ប្រជាជន និងវីរៈបុរសអ្នកចាំទីរបស់ Cape Verde

អត្ថបទសរសេរដោយ Danny • 38 views

អ្នកចាំទីវ័យចាស់របស់ក្រុមជម្រើសជាតិ Cape Verde កីឡាករ Vozinha ទទួលបានកិត្តិយសដ៏ប្លែក និងកម្រមួយ បន្ទាប់ពីអ្នកស្រាវជ្រាវសញ្ជាតិអេស្ប៉ាញ លោក Jesus Ortea បានសម្រេចចិត្តយកឈ្មោះរបស់លោក ទៅដាក់ឱ្យសត្វខ្យងសមុទ្រ (ឥតសំបក) ប្រភេទថ្មីមួយដែលទើបតែរកឃើញ។ ការផ្តល់កិត្តិយសនេះ ធ្វើឡើងបន្ទាប់ពីអ្នកចាំទីរូបនេះធ្វើបានយ៉ាងល្អអស្ចារ្យ ក្នុងការជួយក្រុមជាតិបង្កើតប្រវត្តិសាស្ត្រឡើងមកលេង World Cup ជាលើកដំបូង។

Spanish researcher names newly-discovered mollusk species after Cape  Verde's World Cup hero Vozinha - Peoples Gazette Nigeria

តាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic បានឱ្យដឹងថា សត្វសមុទ្រប្រភេទថ្មីនេះ មានឈ្មោះជាវិទ្យាសាស្ត្រថា Aldisa vozinhai វាជាប្រភេទសត្វខ្យងសមុទ្រឥតសំបក ពណ៌ក្រហម មានទំហំតូចត្រឹមតែ 4 មីលីម៉ែត្រប៉ុណ្ណោះ ដែលគេបានរកឃើញវានៅតំបន់សមុទ្រការីបៀន ក្បែរប្រទេសគុយបា។ លោក Ortea ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យ បានជ្រើសរើសពេលប្រកាសឈ្មោះនេះ ឱ្យចំពេលប្រកួត World Cup តែម្តង ដើម្បីជាការអបអរសាទរដល់ Vozinha ដែលបានជួយក្រុមស្មើជាមួយក្រុមខ្លាំងអេស្ប៉ាញ 0-0 ដោយរូបលោកសង្គ្រោះបាល់បានរហូតដល់ទៅ 7 ដងម្នាក់ឯង។ នេះមិនមែនជាលើកទីមួយទេ ដែលលោក Ortea យកឈ្មោះអ្នកចាំទីមកដាក់ឱ្យសត្វសមុទ្រ ពោលគឺកាលពីឆ្នាំ 2019 លោកក៏ធ្លាប់បានយកឈ្មោះអតីតអ្នកចាំទី Real Madrid គឺ Keylor Navas ទៅដាក់ឱ្យខ្យងសមុទ្រតូចមួយប្រភេទផងដែរ។

នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026 នេះ លោក Vozinha បានបង្កើតកំណត់ត្រាក្លាយជាកីឡាករដែលមានអាយុច្រើនជាងគេ (40 ឆ្នាំ និង 12 ថ្ងៃ) ដែលបានចូលលេងក្នុងការប្រកួតបើកឆាកដំបូងបង្អស់របស់ប្រទេសជាតិក្នុងពានរង្វាន់ពិភពលោក។ ភាពល្បីល្បាញរបស់លោកបានហក់ឡើងយ៉ាងខ្លាំង ដោយចំនួនអ្នកតាមដាន (Followers) លើគណនី Instagram របស់លោក បានកើនឡើងពី 50,000 នាក់ ឡើងរហូតដល់ទៅ 28.5 លាននាក់ ក្នុងអំឡុងពេលប្រកួត។ លោក Vozinha បានចូលលេងទាំង 4 ប្រកួតឱ្យ Cape Verde ដោយជួយក្រុមឡើងដល់វគ្គ 32 ក្រុមចុងក្រោយ និងធ្វើបានយ៉ាងល្អក្នុងប្រកួតចាញ់អាហ្សង់ទីន 3-2 ក្នុងវគ្គបន្ថែមម៉ោង។

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 15 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views
ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump
កីឡា

ប្រធាន FIFA លោក Gianni Infantino រួចផុតពីការស៊ើបអង្កេតរបស់ IOC ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងទំនាក់ទំនងជាមួយ Donald Trump

Jul 25, 2026 14 views
The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri
កីឡា

The Athletic៖ Real Madrid កំពុងប្រឹងប្រែងខ្លាំងដើម្បីចុះកិច្ចសន្យានាំយក Rodri

Jul 25, 2026 14 views
Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City
កីឡា

Maresca បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិន ‘ចម្លងតាម Pep’ ឡើយនៅក្នុងក្លិប Manchester City

Jul 25, 2026 18 views
Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក
កីឡា

Ronaldo ទាមទារឱ្យថ្នាក់ដឹកនាំ Al-Nassr ផ្តល់ឯករាជ្យភាពទាំងស្រុងដល់ក្រុមការងារបច្ចេកទេស (Simeu និង Semedo) លើការទិញដូរកីឡាករ ដោយគ្មានការជ្រៀតជ្រែក

Jul 25, 2026 17 views