លោក Zlatan Ibrahimovic ចង់បានខ្សែការពារ Virgil van Dijk មកដឹកនាំតំបន់ការពារឱ្យ AC Milan
កីឡា Jul 02, 2026

លោក Zlatan Ibrahimovic ចង់បានខ្សែការពារ Virgil van Dijk មកដឹកនាំតំបន់ការពារឱ្យ AC Milan

អត្ថបទសរសេរដោយ Danny • 53 views

ក្លិបឆ្នូតក្រហមខ្មៅ AC Milan បានកំណត់មុខសញ្ញាយកប្រធានក្រុម Liverpool កីឡាករ Virgil van Dijk មកធ្វើជាគោលដៅសំខាន់ក្នុងការនាំចូលមកពង្រឹងតំបន់ការពារនារដូវក្តៅនេះ ភ្លាមៗបន្ទាប់ពីបានបញ្ចប់កិច្ចសន្យាទិញយកខ្សែប្រយុទ្ធ Goncalo Ramos ក្នុងតម្លៃ ៧០ លានអឺរ៉ូ។ លោក Zlatan Ibrahimovic ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ក្លិប គឺជាអ្នកជំរុញដ៏សំខាន់ក្នុងការនាំយកខ្សែការពារកណ្តាលលំដាប់ពិភពលោករូបនេះ ដើម្បីមកធ្វើជាមេដឹកនាំក្នុងយុគសម័យថ្មីក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន La Gazzetta dello Sport ក្រុមហ៊ុន RedBird ដែលជាម្ចាស់ក្លិប AC Milan កំពុងវាយតម្លៃលើលទ្ធភាពហិរញ្ញវត្ថុក្នុងការដេញថ្លៃជាផ្លូវការមួយ ខណៈដែល Van Dijk កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេជាមួយ Liverpool។ ខាងភាគីអ៊ីតាលីសង្ឃឹមថានឹងអាចឆ្លៀតឱកាសយកចំណេញបាន ព្រោះក្លិបហង្សក្រហមកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់ប្តូរទម្រង់ក្រុមធំធេង បន្ទាប់ពីការចាកចេញរបស់វីរៈបុរស Mohamed Salah និង Andrew Robertson

ទោះជាយ៉ាងណាក៏ដោយ ការផ្ទេរនេះអាចនឹងជួបឧបសគ្គធំ ដោយសារតែ Liverpool ទើបតែបានបាត់បង់ខ្សែការពារ Ibrahima Konate ទៅឱ្យក្រុមអធិរាជស Real Madrid ដោយគ្មានតម្លៃខ្លួន (Free Transfer) រួចទៅហើយ ដូច្នេះពួកគេអាចនឹងប្រឆាំងដាច់ខាតក្នុងការបណ្តោយឱ្យប្រធានក្រុមដ៏សំខាន់ម្នាក់ទៀតចាកចេញពីទឹកដី Anfield។

បើក្រឡេកទៅមើលបញ្ហាកាយសម្បទា និងអារម្មណ៍វិញ ខ្សែការពារហូឡង់រូបនេះទើបតែបានជួបការខកចិត្តយ៉ាងខ្លាំងក្នុងព្រឹត្តិការណ៍ World Cup 2026 បន្ទាប់ពីក្រុមជម្រើសជាតិហូឡង់ (Netherlands) ត្រូវធ្លាក់ក្នុងវគ្គ ៣២ ក្រុមចុងក្រោយក្រោមស្នាដៃក្រុមម៉ារ៉ុក ដោយសារការទាត់បាល់កាត់សេចក្តីប៉េណាល់ទី។ ប្រសិនបើការចរចាទិញយក Van Dijk មិនអាចទៅរួចទេនោះ AC Milan បានត្រៀមផែនការបម្រុងរួចជាស្រេចក្នុងការទិញយកកីឡាករ Goncalo Inacio របស់ក្លិប Sporting CP ក្នុងតម្លៃ ៤០ លានអឺរ៉ូជំនួសវិញ។

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 1 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 2 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 2 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 3 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views