លោក Wesley Sneijder ៖ Real Madrid សម្រេចចិត្តត្រឹមត្រូវដែលមិនបានទិញយក Erling Haaland
អត្ថបទសរសេរដោយ Bonat • 93 views
លោក Wesley Sneijder អតីតតារាឆ្នើម Real Madrid បានអះអាងថា Real Madrid "បានធ្វើការងារដ៏អស្ចារ្យ" ក្នុងការសម្រេចចិត្ត មិនចុះហត្ថលេខា លើខ្សែប្រយុទ្ធ Erling Haaland ដោយសារតែវត្តមានរបស់ Kylian Mbappe ដែលបានក្លាយជា ខ្សែប្រយុទ្ធកណ្តាលដ៏ពិតប្រាកដ (striker)។ លោក Sneijder ជឿថា ការដាក់ Haaland មកជាមួយ Mbappe គឺ "មិនសមហេតុផល" ទេ ដោយសារ Mbappe លេងបានល្អជាងនៅតំបន់ប្រយុទ្ធកណ្តាលជាងស្លាបឆ្វេង។
លោក Sneijder បានជ្រើសរើសកីឡាករ ៣ រូប គឺ Kylian Mbappe, Vinicius Junior, និង Lamine Yamal ជាអ្នកដែលនឹង គ្រប់គ្រងឆាកបាល់ទាត់ពិភពលោក បន្ទាប់ពី Lionel Messi និង Cristiano Ronaldo ចូលនិវត្តន៍។
