គ្រាប់បាល់ Virgil van Dijk ត្រូវបានបដិសេធ ក្នុងជំនួប Man City vs Liverpool
អត្ថបទសរសេរដោយ Bonat • 114 views
ក្រុម Liverpool ត្រូវបាន បដិសេធគ្រាប់បាល់តាមស្មើ ដ៏សំខាន់មួយក្នុងតង់ទីមួយ ក្នុងជំនួបទល់នឹង Manchester City បន្ទាប់ពីការតែតបញ្ចូលទីរបស់ប្រធានក្រុម Virgil van Dijk ត្រូវបានប្រព័ន្ធ VAR កាត់សេចក្តីថា Offside ទោះបីជាកីឡាករ Andy Robertson មិនបានប៉ះបាល់ក៏ដោយ។ គ្រាប់បាល់នេះត្រូវបានលុបចោលដោយសារ Andy Robertson ត្រូវបានគេចាត់ទុកថាស្ថិតនៅក្នុងទីតាំង Offside ហើយ ចលនាគេច របស់គេដែលនៅក្បែរអ្នកចាំទី Gianluigi Donnarumma ត្រូវបានបកស្រាយថាជា "សកម្មភាពច្បាស់លាស់ដែលប៉ះពាល់ដល់សមត្ថភាពរបស់គូប្រកួតក្នុងការលេងបាល់" (interfering with play) ទៅតាមច្បាប់ Offside លេខ ១១។
ការសម្រេចចិត្តនេះបានធ្វើឱ្យក្រុម Liverpool មានការខកចិត្តយ៉ាងខ្លាំង ខណៈដែល Man City បានឆ្លៀតយកប្រយោជន៍ពីភាពអស់សង្ឃឹមនេះ ហើយបាននាំមុខ ២-០ មុនពេលសម្រាកតង់។ ឧប្បត្តិហេតុនេះបានបង្កឱ្យមាន ការជជែកដេញដោល ជាថ្មីម្តងទៀតអំពី ភាពមិនស៊ីសង្វាក់គ្នា នៃការបកស្រាយច្បាប់ VAR នៅក្នុងលីគ Premier League។
