Thomas Tuchel ត្រៀមផ្តល់ឱកាសឱ្យ Liam Delap សម្រាប់ World Cup ក្រោយការតស៊ូរបស់គេនៅ Chelsea
អត្ថបទសរសេរដោយ Bonat • 104 views
លោក Thomas Tuchel គ្រូបង្វឹកក្រុម ជម្រើសជាតិអង់គ្លេស មានគម្រោងនឹង ពិភាក្សា ជាមួយខ្សែប្រយុទ្ធ Chelsea កីឡាករ Liam Delap (វ័យ ២២ ឆ្នាំ) ដើម្បីផ្តល់ឱកាសឱ្យរូបគេដណ្តើមយកកៅអីនៅក្នុងក្រុមសម្រាប់ World Cup ឆ្នាំ ២០២៦។ Delap ដែលបានចូលរួមក្នុងតម្លៃ £៣០ លានផោន ពី Ipswich កាលពីរដូវក្តៅមុន កំពុងតស៊ូ ដើម្បីរក្សាទម្រង់លេងល្អ ដោយសារតែ បញ្ហារបួសសរសៃពួរភ្លៅ រយៈពេល ២ ខែ និង ការទទួលបានកាតក្រហម ក្នុងការប្រកួត League Cup។ លោក Tuchel នឹងជួបពិភាក្សាជាមួយ Delap មុនពេលសម្រាកជម្រើសជាតិខែមីនា ដើម្បីកំណត់ពីអ្វីដែលរូបគេត្រូវធ្វើដើម្បីពង្រឹងខ្លួន។
Delap សង្ឃឹមថានឹងបង្ហាញទម្រង់លេងដ៏ល្អនៅពាក់កណ្តាលរដូវកាលទីពីរ ដើម្បីមានឱកាសជាប់ក្រុមជម្រើសជាតិ ព្រោះបច្ចុប្បន្ន មានតែប្រធានក្រុម Harry Kane ម្នាក់ប៉ុណ្ណោះដែលជាខ្សែប្រយុទ្ធមាន តំណែងមិនអាចប៉ះពាល់បាន។ ទម្រង់លេងមិនទាន់ល្អរបស់ Delap ត្រូវបានប្រៀបធៀបទៅនឹង Joao Pedro ដែលជាខ្សែប្រយុទ្ធថ្មីរបស់ Chelsea ដែលកំពុងបង្ហាញទម្រង់លេងល្អ និងជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ របស់ក្លិបក្នុងលីគ។
