កីឡាករ Son Heung-min បានឈ្នះពានរង្វាន់ MLS Goal of the Year ឆ្នាំ ២០២៥
អត្ថបទសរសេរដោយ Bonat • 95 views
កីឡាករ Son Heung-min ខ្សែប្រយុទ្ធរបស់ក្លិប Los Angeles Football Club (LAFC) បានឈ្នះពានរង្វាន់ MLS Goal of the Year ឆ្នាំ ២០២៥ ដែលត្រូវបានសម្រេចដោយ ការបោះឆ្នោតពីអ្នកគាំទ្រ ដោយសារគ្រាប់បាល់ ហ្វ្រីឃីកដ៏អស្ចារ្យ ទល់នឹងក្រុម FC Dallas កាលពីថ្ងៃទី ២៣ ខែសីហា។ គ្រាប់បាល់នោះគឺជា គ្រាប់បាល់ដំបូង របស់កីឡាករ សញ្ជាតិកូរ៉េខាងត្បូង រូបនេះក្នុងលីគ MLS (ការបង្ហាញខ្លួនលើកទី ៣) បន្ទាប់ពីការផ្ទេរមកពី Tottenham Hotspur។ Son បានបង្ហាញឥទ្ធិពលដ៏ធំក្នុងរយៈពេលខ្លីនៅ LAFC ដោយរកបាន ៩ គ្រាប់ និង ៣ Assist ក្នុង ១០ ប្រកួត ក្នុងរដូវកាលធម្មតា ហើយនឹងត្រូវដឹកនាំក្រុមរបស់គេប្រកួតទល់នឹង Austin FC ក្នុងវគ្គ Playoffs។
