លោក Roberto De Zerbi កំពុងជម្រុញឱ្យ Spurs ហ៊ានចំណាយធំលើប្រាក់ខែដើម្បីឆក់យកគ្រាប់ពេជ្រ Marcus Rashford ពី Man United
កីឡា Jun 25, 2026

លោក Roberto De Zerbi កំពុងជម្រុញឱ្យ Spurs ហ៊ានចំណាយធំលើប្រាក់ខែដើម្បីឆក់យកគ្រាប់ពេជ្រ Marcus Rashford ពី Man United

អត្ថបទសរសេរដោយ Danny • 71 views

យោងតាមការចុះផ្សាយពីសារព័ត៌មានដ៏ល្បីល្បាញ The Sun បានឱ្យដឹងថា ក្លិបខ្នាយមាស Tottenham Hotspur ត្រូវបានរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតាមតម្រូវការប្រាក់ឈ្នួលដ៏ខ្ពស់កប់ពពក រហូតដល់ទៅ £325,000 ក្នុងមួយសប្តាហ៍ ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធ Marcus Rashford ឱ្យផ្ទេរមកកាន់ទឹកដី Tottenham Hotspur Stadium នារដូវក្តៅនេះ។

ខ្សែប្រយុទ្ធស្លាបសញ្ជាតិអង់គ្លេសវ័យ ២៨ ឆ្នាំរូបនេះ ទើបតែត្រលប់មកកាន់ក្លិបបិសាចក្រហម Manchester United វិញ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាលជាមួយក្លិបអ្នកមានបុណ្យ Barcelona។ ទោះជាយ៉ាងណា អនាគតរបស់គេនៅទឹកដី Old Trafford ហាក់ដូចជាត្រូវបានបញ្ចប់ទៅហើយ ដោយសារក្លិបចង់កាត់បន្ថយបន្ទុកប្រាក់ខែដ៏មហិមា ដើម្បីបើកផ្លូវក្នុងការនាំចូលខ្សែប្រយុទ្ធថ្មី និងទុកតំណែងកីឡាករដែលទទួលបានប្រាក់ខែខ្ពស់ជាងគេជូនទៅប្រធានក្រុម Bruno Fernandes

បច្ចុប្បន្ន ប្រាក់ខែរបស់ Rashford នឹងត្រូវកើនឡើងពី £300,000 ដល់ £325,000 ក្នុងមួយសប្តាហ៍ក្នុងខែបន្ទាប់នេះ ដោយសារលក្ខខណ្ឌនៃការត្រលប់ទៅលេងពានរង្វាន់ Champions League របស់ Man United ខណៈពេលដែល Spurs មិនមានបញ្ហាចោទចំពោះរឿងប្រាក់សប្តាហ៍របស់កីឡាករ ប៉ុន្តែពួកគេនៅតែមានភាពរារែកក្នុងការចំណាយលុយផ្តាច់កិច្ចសន្យា (Release Clause) ចំនួន £40 លានផោនទាំងស្រុង ដោយសង្ឃឹមថានឹងអាចចរចាទម្លាក់តម្លៃខ្លួនមកទាបជាងនេះ។

ទោះជាយ៉ាងណាក៏ដោយ ឧបសគ្គដ៏ធំមួយទៀតសម្រាប់ Spurs គឺចិត្តរបស់សាមីខ្លួនផ្ទាល់។ Marcus Rashford ត្រូវបានគេរាយការណ៍ថា មិនសូវមានចំណាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លិបផ្សេងទៀតនៅក្នុងក្របខណ្ឌ Premier League ឡើយ ដោយរូបគេ ប្រាថ្នាចង់ផ្ទេរទៅលេងនៅបរទេសបន្តទៀត ដូចជាការចង់ត្រលប់ទៅទឹកដី Camp Nou ជាអចិន្ត្រៃយ៍ ឬការផ្លាស់ទៅចូលរួមជាមួយយក្សអាល្លឺម៉ង់ Bayern Munich ដែលកំពុងតាមសម្លឹងមើលស្ថានភាពរបស់គេដូចគ្នា។

Marcus Rashford transfer: Tottenham urged to avoid sensational deal as Man  Utd star called 'bang average'

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 1 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 2 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 2 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 3 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views