Real Madrid ចរចាយក Dayot Upamecano ពី Bayern Munich ដោយគ្មានតម្លៃខ្លួន
អត្ថបទសរសេរដោយ Bonat • 88 views
ក្លិប Real Madrid បានចាប់ផ្តើមការពិភាក្សាជាមួយខ្សែការពាររបស់ Bayern Munich កីឡាករ Dayot Upamecano (វ័យ ២៧ ឆ្នាំ) ដើម្បីផ្ទេរយករូបគេដោយ គ្មានតម្លៃខ្លួន (free transfer) នៅរដូវក្តៅឆ្នាំ ២០២៦។ ក្រុមReal Madrid ចង់ចុះហត្ថលេខាលើខ្សែការពារបារាំងរូបនេះ ដើម្បី ពង្រឹងតំបន់ការពារ ក្នុងរយៈពេលវែង និងជា អ្នកស្នងតំណែងដ៏សក្តិសម ជំនួសកីឡាករជើងចាស់ដូចជា David Alaba និង Antonio Rudiger ដែលកិច្ចសន្យារបស់ពួកគេជិតផុតកំណត់។
ការចរចាបន្តកិច្ចសន្យារបស់ Upamecano ជាមួយ Bayern កំពុង ជាប់គាំង ដែលធ្វើឱ្យ Madrid ព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពនេះដើម្បីទទួលបានកីឡាករលំដាប់ខ្ពស់ដោយ មិនចាំបាច់បង់ថ្លៃផ្ទេរ។ ទោះបីជា Madrid ហាក់ដូចជានាំមុខគេក្នុងការដេញថ្លៃក៏ដោយ Bayern កំពុងព្យាយាមចងជើងរូបគេ ខណៈដែលក្លិបធំៗផ្សេងទៀតដូចជា PSG, Barcelona, និង Chelsea ក៏កំពុងតាមដានស្ថានភាពនេះយ៉ាងដិតដល់ដែរ។
