Real Madrid បានបញ្ជាក់ថា ប្រធានក្រុម Dani Carvajal នឹងអវត្តមានរហូតដល់ ៣ ខែ
អត្ថបទសរសេរដោយ Bonat • 93 views
ក្លិប Real Madrid បានបញ្ជាក់ថា ប្រធានក្រុម Dani Carvajal (វ័យ ៣៣ ឆ្នាំ) នឹងអវត្តមានរហូតដល់ ៣ ខែ (ទំនងជាដល់ដើមឆ្នាំ ២០២៦) ដោយសាររបួស ជង្គង់ខាងស្តាំ ដែលតម្រូវឱ្យមាន ការវះកាត់ Arthroscopy បន្ទាប់ពីរូបគេមានអារម្មណ៍មិនស្រួលក្រោយជ័យជម្នះ ២-១ លើ Barcelona ក្នុងជំនួប El Clasico។ ការរងរបួសនេះ គឺជាការប៉ះទង្គិចដ៏ធំមួយសម្រាប់ Madrid ដែលកំពុងមានបញ្ហាខ្សែការពារ ខណៈដែល Carvajal ទើបតែត្រលប់ពីរបួសកំភួនជើង។ ការអវត្តមាននេះនឹងបង្ខំលោក Xabi Alonso ឱ្យពឹងផ្អែកលើ Trent Alexander-Arnold (ដែលទើបជាសះស្បើយ) និង Fede Valverde ដើម្បីបំពេញតួនាទីខ្សែការពារស្លាបស្តាំ។ របួសនេះកើតឡើងបន្ទាប់ពី Carvajal បានចូលរួមក្នុងការ ប្រតាយប្រតប់ ក្រោយការប្រកួតជាមួយកីឡាករវ័យក្មេង Lamine Yamal ដែលបានបង្កភាពតានតឹងមុនការប្រកួត។
