លោក Pep Guardiola ព្រមាន Arsenal មុនការប្រកួតលើកទី ១០០០ របស់លោកទល់នឹង Liverpool
អត្ថបទសរសេរដោយ Bonat • 95 views
លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានឆ្លើយតបទៅកាន់ក្រុម Arsenal ថា ការប្រជែងយកពាន Premier League គឺ "មិនទាន់ចប់" នោះទេ ទោះបីជាក្រុម Gunners នាំមុខ ៦ ពិន្ទុ នៅក្នុងតារាងក៏ដោយ ដោយលោកបានព្រមានថា "ពួកគេ (Arsenal) ត្រូវតែមកលេងនៅទីនេះ (Etihad) នៅខែមេសា"។ ជំនួបដ៏ធំទល់នឹង Liverpool នៅថ្ងៃអាទិត្យនេះ នឹងក្លាយជាការប្រកួតលើកទី ១,០០០ របស់លោក Guardiola ក្នុងនាមជាគ្រូបង្វឹក (ឈ្នះ ៧១៥ ប្រកួត)។
លោក Guardiola បានជ្រើសរើស Liverpool ថាជា "គូប្រជែងដ៏អស្ចារ្យបំផុត" របស់លោកក្នុងអាជីពនៅអង់គ្លេស ដោយនិយាយថា វាជា "ជោគវាសនា" ដែលលោកត្រូវប្រឈមមុខនឹងពួកគេសម្រាប់ការប្រកួតដ៏សំខាន់នេះ។ លោក Guardiola បានចំអកទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលបាន សរសេរកាត់ចោល ក្រុម Liverpool កាលពីមួយសប្តាហ៍មុន (បន្ទាប់ពីពួកគេចាញ់ជាប់ៗគ្នា) ហើយបានលើកឡើងថា "គ្មាននរណាម្នាក់ឈ្នះពានរង្វាន់នៅខែវិច្ឆិកាទេ"។
