ប្រធានក្រុមអ៊ីរ៉ង់ Mehdi Taremi វាយប្រហារ FIFA ចំៗថាជា ព្រឹត្តិការណ៍ World Cup ដ៏ខកចិត្ត
កីឡា Jun 27, 2026

ប្រធានក្រុមអ៊ីរ៉ង់ Mehdi Taremi វាយប្រហារ FIFA ចំៗថាជា ព្រឹត្តិការណ៍ World Cup ដ៏ខកចិត្ត

អត្ថបទសរសេរដោយ Danny • 54 views

ប្រធានក្រុមជម្រើសជាតិអ៊ីរ៉ង់ កីឡាករ Mehdi Taremi បានចេញមុខរិះគន់ស្ថាប័ន FIFA និងប្រធានសហព័ន្ធ លោក Gianni Infantino យ៉ាងចាស់ដៃ ដោយបានហៅព្រឹត្តិការណ៍ World Cup 2026 នេះថាជា «មហន្តរាយ» ព្រមទាំងបានចោទប្រកាន់អ្នករៀបចំការប្រកួតថា បានបរាជ័យក្នុងការដោះស្រាយបញ្ហាឡូជីស្ទីក និងបញ្ហាទិដ្ឋាការ (Visa)។ ទន្ទឹមនឹងនេះ លោកគ្រូបង្វឹក Amir Ghalenoei ក៏បានអំពាវនាវឱ្យ FIFA ហ៊ានក្រោកឈរតតាំងជាមួយប្រទេសម្ចាស់ផ្ទះ ជុំវិញការប្រព្រឹត្តមិនស្មើភាពមកលើក្រុមរបស់លោកផងដែរ។

ភាពរកាំរកូសនៅក្រៅទីលាន បានបិទបាំងលើលទ្ធផលស្មើដ៏លំបាករបស់អ៊ីរ៉ង់ទល់នឹងក្រុមអេស៊ីប (Egypt) បន្ទាប់ពី Taremi បានទម្លាយប្រាប់សារព័ត៌មាន The Athletic ទាំងក្តៅក្រហាយថា ក្រុមរបស់លោកខ្វះខាតទាំងបុគ្គលិកផ្នែកស្តារកាយសម្បទា (Recovery) និងផ្នែកឡូជីស្ទីក រហូតដល់ទៅ ១១ នាក់ ដោយសារខាងម្ចាស់ផ្ទះមិនព្រមផ្តល់ទិដ្ឋាការឱ្យ។ លើសពីនេះ ក្រុមទាំងមូលត្រូវបង្ខំចិត្តធ្វើដំណើរទៅមកយ៉ាងលំបាករវាងទីក្រុង Tijuana ប្រទេសម៉ិកស៊ិក និងកន្លែងប្រកួតនៅក្នុងសហរដ្ឋអាមេរិក។

Taremi បានបញ្ជាក់ថា៖ «វាជា World Cup ដ៏មហន្តរាយបំផុត! លោក Infantino ធ្លាប់បានដើរចូលមកបន្ទប់ផ្លាស់សម្លៀកបំពាក់របស់យើងក្រោយប្រកួតជាមួយនូវែលសេឡង់ (New Zealand) ហើយប្រាប់ថានេះគ្រាន់តែជាការចាប់ផ្តើម។ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគេនៅតែមិនអាចដោះស្រាយបញ្ហាឱ្យយើងបានដដែល។ វាអយុត្តិធម៌ណាស់សម្រាប់ពួកយើង បើពួកគេចង់ឱ្យយើងធ្លាក់ ចូរប្រាប់មក យើងនឹងដើរចេញ»

ចំណែកឯលោកគ្រូបង្វឹក Ghalenoei ក៏បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក (USA) ក្នុងនាមជាម្ចាស់ផ្ទះរួម។ ដោយសារតែជម្លោះយោធារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្រុមបាល់ទាត់អ៊ីរ៉ង់ត្រូវបានបង្ខំចិត្តប្តូរទីតាំងហ្វឹកហាត់ពីបន្ទាយរដ្ឋ Arizona មកកាន់ប្រទេសម៉ិកស៊ិកវិញភ្លាមៗ មុនពេលព្រឹត្តិការណ៍ចាប់ផ្តើម ដែលនេះបានធ្វើឱ្យប៉ះពាល់ដល់កាយសម្បទារបស់កីឡាករយ៉ាងធ្ងន់ធ្ងរ។

លោក Ghalenoei បានថ្លែងប្រាប់សារព័ត៌មាន The Guardian ថា៖ «ពួកគេមិនអនុញ្ញាតឱ្យយើងមកដល់មុន ២ សប្តាហ៍ ហើយថែមទាំងរឹតត្បិតមិនឱ្យយើងចូលទីលាន ២ ថ្ងៃមុនការប្រកួតទៀត។ ទោះបីជាមានឧបសគ្គ និងការរារាំងជាច្រើនដែលពួកគេដាក់នៅពីមុខយើងក្តី ប៉ុន្តែកីឡាកររបស់យើងនៅតែអាចធ្វើបានល្អ ហើយពិភពលោកពិតជាមានមោទនភាពចំពោះប្រជាជនអ៊ីរ៉ង់ និងក្រុមរបស់យើងខ្លាំងណាស់»

ទោះបីជាជួបបញ្ហាចម្រូងចម្រាសក្រៅទីលានយ៉ាងណាក៏ដោយ ក្រុមជម្រើសជាតិអ៊ីរ៉ង់នៅតែមានឱកាសគណនាតាមគណិតវិទ្យា ក្នុងការឈានទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ ៣ ដែលមាន លទ្ធផលប្រកួតល្អបំផុតមួយ ដោយរង់ចាំមើលលទ្ធផលនៃការប្រកួតដែលនៅសេសសល់ក្នុងពូលដទៃទៀត។

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 1 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 2 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 2 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 3 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views