Mason Greenwood កំពុងក្លាយជាគោលដៅផ្ទេររបស់ក្លិប Tottenham និង West Ham
អត្ថបទសរសេរដោយ Bonat • 95 views
អតីតខ្សែប្រយុទ្ធ Manchester United កីឡាករ Mason Greenwood (វ័យ ២៤ ឆ្នាំ) ដែលកំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្លិប Marseille (រកបាន ២១ គ្រាប់ និង ៦ Assist ក្នុង Ligue 1 រដូវកាលមុន និង ៨ គ្រាប់ ក្នុងរដូវកាលនេះ) កំពុងក្លាយជាគោលដៅផ្ទេររបស់ក្លិប Premier League ពីរគឺ Tottenham និង West Ham សម្រាប់ឆ្នាំ ២០២៦។ Greenwood ដែលបានចាកចេញពី Man Utd បន្ទាប់ពីការទម្លាក់ចោលនូវ បទចោទប្រកាន់ព្រហ្មទណ្ឌធ្ងន់ធ្ងរ មានបំណងចង់បន្តនៅ អឺរ៉ុប និងលេងក្នុងពាន Champions League ដែលធ្វើឱ្យក្លិប Barcelona និង Atletico Madrid ក៏កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ការសម្រេចចិត្តរបស់ក្លិបនៅទីក្រុងឡុងដ៍ដើម្បីនាំរូបគេត្រលប់មក Premier League វិញ នឹងក្លាយជា ចលនាដ៏ចម្រូងចម្រាស ដោយសារតែការយល់ឃើញពីសាធារណជន។
