Marcus Rashford សរសើរអតីតគ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer ថាជា "មនុស្សអស្ចារ្យ"
អត្ថបទសរសេរដោយ Bonat • 154 views
កីឡាករ Marcus Rashford ដែលកំពុងបង្ហាញទម្រង់លេងដ៏ល្អនៅក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង (រកបាន ៤ គ្រាប់ និង ១ Assist ក្នុង Champions League ៣ ប្រកួត) បានលើកសរសើរអតីតគ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer ថាជា "មនុស្សអស្ចារ្យ" ហើយបាននិយាយថា រូបគេ "ស្រឡាញ់ការលេងក្រោមការដឹកនាំរបស់លោក" ដែលជា "រយៈពេលជោគជ័យបំផុតសម្រាប់ខ្ញុំផ្ទាល់"។ Rashford ដែលបានចាកចេញពី Man Utd ដោយសារ បញ្ហាវិន័យ និង ការមិនចុះសម្រុង ជាមួយគ្រូបង្វឹក Ruben Amorim បច្ចុប្បន្នបានបង្ហាញពី បំណងប្រាថ្នាដ៏ខ្លាំងក្លា ក្នុងការ បន្តនៅ ក្លិប Barcelona ជាអចិន្ត្រៃយ៍ ដោយនិយាយថា រូបគេ "រីករាយនឹងអ្វីៗគ្រប់យ៉ាង" នៅក្នុងបរិយាកាសថ្មីនៅប្រទេសអេស្ប៉ាញ។
