Man Utd បដិសេធកីឡាករ Romeo Lavia ក្នុងការដោះដូរជាមួយ Alejandro Garnacho
អត្ថបទសរសេរដោយ Bonat • 99 views
ក្លិប Manchester United បាន បដិសេធ សំណើដោះដូរកីឡាករ Romeo Lavia (បូកថវិកា) ពីក្លិប Chelsea សម្រាប់ការផ្ទេរខ្សែបម្រើស្លាប Alejandro Garnacho កាលពីរដូវក្តៅមុន ដោយសម្រេចចិត្តលក់ Garnacho ក្នុងតម្លៃ £៤០ លានផោន ។ Man Utd បានបដិសេធសំណើនេះ ដោយសារតែមាន ការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះ កំណត់ត្រារបួស ដ៏អាក្រក់របស់ Lavia ដែលបានរងរបួសជាបន្តបន្ទាប់តាំងពីមកដល់ Chelsea (មិនធ្លាប់លេងបានពេញ ៩០ នាទី សោះ)។
ការសម្រេចចិត្តនេះបង្ហាញថា Man Utd កំពុងស្វែងរក ខ្សែបម្រើការពារ ដែលមាន ភាពរឹងមាំ និង អាចចូលលេងបានជាប្រចាំ ដើម្បីដោះស្រាយភាពមិនស្ថិតស្ថេរនៅតំបន់កណ្តាល បើទោះបីជា Casemiro លេងបានល្អឡើងវិញក៏ដោយ។ Lavia នៅតែបន្តប្រឈមមុខនឹងរបួសនៅ Chelsea ខណៈដែល Garnacho កំពុងចាប់ផ្តើមបង្ហាញទម្រង់លេងល្អនៅ Chelsea។
