Luis Suarez ជឿជាក់ថា Julian Alvarez នឹងក្លាយជាអាវុធដ៏មុតស្រួចឥតខ្ចោះសម្រាប់ Barcelona
កីឡា Jun 26, 2026

Luis Suarez ជឿជាក់ថា Julian Alvarez នឹងក្លាយជាអាវុធដ៏មុតស្រួចឥតខ្ចោះសម្រាប់ Barcelona

អត្ថបទសរសេរដោយ Danny • 50 views

ការតាមប្រម៉ាញ់ខ្សែប្រយុទ្ធលំដាប់កំពូលដើម្បីមកជំនួសតំណែងរយៈពេលវែងរបស់ Robert Lewandowski នៅតែក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើទីផ្សារដោះដូរកីឡាករនាដូវក្តៅនេះ ហើយឈ្មោះរបស់ Julian Alvarez នៅតែស្ថិតក្នុងលំដាប់កំពូលនៃបញ្ជីចង់បានរបស់ Barcelona

ជុំវិញរឿងរ៉ាវដ៏រសើបនេះ វីរៈបុរសខ្សែប្រយុទ្ធរបស់ក្រុមអ្នកមានបុណ្យ កីឡាករ Luis Suarez បានចេញមុខមកផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Mundo Deportivo ដោយបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះសមត្ថភាពរបស់ Alvarez ថាជាជម្រើសដ៏សក្តិសមបំផុត ប៉ុន្តែលោកក៏បានទទួលស្គាល់ថា ការអូសទាញតារាឆ្នើមរូបនេះចេញពី Atletico Madrid មិនមែនជារឿងងាយស្រួលឡើយ។

នៅពេលត្រូវសួរដេញដោលអំពីទម្រង់ខ្សែប្រយុទ្ធលេខ ៩ ដែល Barcelona គួរតែស្វែងរក លោក Suarez បានពន្យល់ថា វាអាស្រ័យលើទម្រង់លេងដែលគ្រូបង្វឹកចង់បាន។ លោកជឿជាក់ថា ទម្រង់លេងរបស់លោក Hansi Flick បច្ចុប្បន្ន នៅតែត្រូវការខ្សែប្រយុទ្ធកណ្តាលដែលឈរថេរ (Static number nine) ដូចជា Lewandowski ដើម្បីទប់ទល់ជាមួយខ្សែការពារ និងបើកចន្លោះឱ្យខ្សែប្រយុទ្ធស្លាបទាំងសងខាងដេញបុកចូលតំបន់គ្រោះថ្នាក់។

ទោះជាយ៉ាងណា លោកគ្មានមន្ទិលសង្ស័យទាល់តែសោះចំពោះគុណភាពរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Alvarez ដោយលោកបានបញ្ជាក់ថា៖ «កីឡាករដែលមានការគិតវៃឆ្លាតដូចជា Julian រួមផ្សំនឹងប្រវត្តិរូបដ៏អស្ចារ្យតាំងពីចាកចេញពីក្លិប River Plate ធ្លាប់លេងឱ្យទាំង City, Atletico និងក្រុមជម្រើសជាតិ គឺគាត់នឹងអាចសម្របខ្លួនបានភ្លាមៗ ព្រោះគាត់ដឹងច្បាស់ថាត្រូវបំពេញតួនាទីរបស់ខ្លួនបែបណា។ នៅ Barcelona គាត់នឹងមានខ្សែប្រយុទ្ធស្លាបជាច្រើនដែលចាំបង្កើតឱកាសឱ្យ។ គាត់នឹងអាចចូលរន្ធជាមួយក្រុមបានយ៉ាងរហ័ស»

ទន្ទឹមនឹងការសរសើរ លោក Suarez ក៏បានទាញយកបទពិសោធន៍ផ្ទាល់ខ្លួនកាលលេងនៅ Liverpool មកធ្វើការប្រៀបធៀបផងដែរថា ការផ្ទេររវាងក្លិបធំៗជារឿយៗតែងតែអាស្រ័យលើពេលវេលា និងការបញ្ចុះបញ្ចូល។ លោកបានរំលឹកថា៖ «កាលពីឆ្នាំ ២០១៣ ខ្ញុំធ្លាប់បង្ខំចិត្តចង់ចាកចេញពី Liverpool ដើម្បីទៅចូលរួមជាមួយ Arsenal។ ពេលនោះប្រធានក្រុម Steven Gerrard បានហៅខ្ញុំទៅនិយាយដាច់ដោយឡែកថា៖ "ស្នាក់នៅទីនេះបន្តទៀតចុះ។ ឆ្នាំក្រោយឯងចង់ទៅណាក៏បាន មិនថជា Barcelona, Real Madrid ឬ Bayern នោះទេ។ ប៉ុន្តែឆ្នាំនេះ សូមអង្វរ កុំទៅ Arsenal អី"។ ហើយគាត់ក៏បានបញ្ចុះបញ្ចូលខ្ញុំជោគជ័យ។ ក្នុងករណីរបស់ Julian នេះក៏ដូចគ្នា គ្រូបង្វឹកលោក Cholo (Diego Simeone) អាចនឹងហៅគេទៅនិយាយដើម្បីសុំឱ្យគេស្នាក់នៅបន្តមួយរដូវកាលទៀតក៏ថាបាន»

លោកបានសន្និដ្ឋានថា រឿងរ៉ាវទីផ្សារដោះដូររបស់ Alvarez នៅក្នុងសប្តាហ៍ខាងមុខនេះ នឹងក្លាយជាសាច់រឿងមួយដ៏ជក់ចិត្ត និងមានការប្រែប្រួលជាច្រើនដែលអ្នកគាំទ្រមិនអាចរំលងបានឡើយ។

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 1 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 2 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 2 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 3 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views