Kylian Mbappe ស៊ុត ២ គ្រាប់ម្នាក់ឯងបំបែកកំណត់ត្រា Ronaldo ជួយបារាំងឡើងវគ្គ 16 ក្រុម World Cup
កីឡា Jul 01, 2026

Kylian Mbappe ស៊ុត ២ គ្រាប់ម្នាក់ឯងបំបែកកំណត់ត្រា Ronaldo ជួយបារាំងឡើងវគ្គ 16 ក្រុម World Cup

អត្ថបទសរសេរដោយ Danny • 73 views

កំពូលខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Kylian Mbappe បានសាងប្រវត្តិសាស្ត្រថ្មីមួយដោយបានវ៉ាដាច់វីរៈបុរសប្រេស៊ីល Ronaldo (R9) នៅក្នុងកំណត់ត្រាពានរង្វាន់ World Cup បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ជួយក្រុមមាន់គកបារាំង (France) លត់ស៊ុយអែត (Sweden) ៣-០ ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ។

គ្រាប់បាល់បើកឆាករបស់ Mbappe នៅនាទីទី ៤៥ បានក្លាយជាគ្រាប់បាល់ទី ៩ របស់រូបគេនៅក្នុងវគ្គជម្រុះដាច់ខាត (Knockout Stages) នៃពានរង្វាន់ World Cup ដែលជាចំនួនច្រើនបំផុតបំបែកកំណត់ត្រាចាស់របស់វីរៈបុរសប្រេស៊ីលពីររូបគឺ លោក Leonidas និងលោក Ronaldo

មិនទាន់អស់ចិត្ត នៅវគ្គទីពីរ ក្រោយពេលកីឡាករ Bradley Barcola រកបានគ្រាប់ទីពីរឱ្យបារាំងរួចមក Mbappe បានបន្ថែមគ្រាប់ទីបីនៅនាទីទី ៧៤ ក្រោយទទួលបាល់យ៉ាងស្អាតពីកីឡាករ Michael Olise។ គ្រាប់បាល់នេះ បានធ្វើឱ្យរូបគេមាន ៦ គ្រាប់ក្នុងព្រឹត្តិការណ៍ឆ្នាំ ២០២៦ នេះ ស្មើជាមួយកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក្នុងការប្រជែងយកស្បែកជើងមាស (Golden Boot) ហើយបើគិតសរុបគ្រប់អាណត្តិ World Cup វិញ រូបគេរកបាន ១៨ គ្រាប់ ពោលគឺតាមពីក្រោយ Messi តែ ១ គ្រាប់ប៉ុណ្ណោះ (Messi មាន ១៩ គ្រាប់)។

ភ្លាមៗក្រោយរកគ្រាប់បាល់បាន Mbappe បានរត់ទៅឱបសម្តែងការអបអរសាទរជាមួយលោកគ្រូបង្វឹក Didier Deschamps ដែលទើបតែត្រលប់មកដឹកនាំក្រុមវិញ ក្រោយខកខានក្នុងជំនួបចុងក្រោយវគ្គចែកពូល ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់ម្តាយលោក។ កាយវិការនេះបានបង្ហាញពីស្មារតីរួបរួមគ្នាយ៉ាងខ្លាំងនៅក្នុងក្រុមបារាំង។

នាពេលបន្ទាប់ ក្រុមជម្រើសជាតិបារាំងត្រូវឡើងទៅតទល់ជាមួយក្រុមប៉ារ៉ាហ្គាយ (Paraguay) ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នៅទីក្រុង Philadelphia នាថ្ងៃទី ៤ ខែកក្កដា ខាងមុខនេះ។

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 1 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 2 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 2 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 3 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views