លោក Hansi Flick គ្រោងចាកចេញពី Barcelona ដោយសារមិនពេញចិត្តនឹង Lamine Yamal
អត្ថបទសរសេរដោយ Bonat • 93 views
លោក Hansi Flick គ្រូបង្វឹកក្រុម Barcelona ត្រូវបានគេរាយការណ៍ថា បានជូនដំណឹងទៅកាន់បុគ្គលិករបស់លោកថា លោក មានគម្រោងចាកចេញ ពីក្លិបនៅ ចុងបញ្ចប់នៃរដូវកាល ដោយសារតែភាព មិនពេញចិត្ត ចំពោះ អាកប្បកិរិយារបស់កីឡាករ និង កង្វះនៃការគាំទ្រ ពីថ្នាក់ដឹកនាំក្លិប។
ការខកចិត្តដ៏ធំបំផុតរបស់លោក Flick គឺផ្តោតលើកីឡាករវ័យក្មេងដ៏ឆ្នើម Lamine Yamal ដែលលោកមើលឃើញថា ខ្វះភាពអាជីព និង ស្មារតីទទួលខុសត្រូវ។ លោក Flick មិនពេញចិត្តនឹងការដែលក្លិប បណ្តោយឱ្យ Yamal (ដែលកំពុងរងរបួសក្រលៀន pubalgia) មានសិទ្ធិពិសេស ពេកដូចជា ការហោះហើរទៅទីក្រុង Milan ជំនួសឱ្យការត្រលប់មកជាមួយក្រុមបន្ទាប់ពីចាញ់ El Clasico ឬ ការថតពាណិជ្ជកម្ម ពេលកំពុងស្តារកាយសម្បទា។ លោក Flick ជឿជាក់ថា ការលម្អៀងបែបនេះ បំផ្លាញវិន័យ និង វប្បធម៌ក្រុម ខណៈដែលលោកចង់បាន វិន័យតឹងរ៉ឹង ដូចលោក Luis Enrique។
ទោះបីជាលោក Flick ហាក់ដូចជាមានអារម្មណ៍ថា "ហត់នឿយ" ក៏ដោយ ក៏ការចាកចេញរបស់លោក មិនទាន់ជាការសម្រេចចិត្តចុងក្រោយ នៅឡើយទេ ហើយលទ្ធផលល្អប្រសើរអាចផ្លាស់ប្តូរគំនិតរបស់លោកបាន។
