លោក Gian Piero Gasperini បានកោតសរសើរ Paulo Dybala ថាជាកីឡាករ "ដ៏អស្ចារ្យ"
អត្ថបទសរសេរដោយ Bonat • 99 views
គ្រូបង្វឹកក្រុម Roma លោក Gian Piero Gasperini បានកោតសរសើរខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala ថាជាកីឡាករ "ដ៏អស្ចារ្យ" បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីគ្រាប់បាល់តែមួយគត់ (ដែលជាគ្រាប់បាល់ Serie A ដំបូងរបស់គេក្នុងរដូវកាលនេះ) ជួយក្រុមយកឈ្នះ Sassuolo ១-០។ ជ័យជម្នះនេះបានធ្វើឱ្យក្រុម Roma ឡើងទៅឈរនៅលំដាប់ទី ២ នៃតារាង Serie A ដោយមានពិន្ទុស្មើជាមួយក្រុម Napoli ដែលឈរកំពូលតារាង។ លោក Gasperini រីករាយនឹងការវាយបករបស់ក្រុមបន្ទាប់ពីចាញ់ ២ ប្រកួត ជាប់គ្នា ប៉ុន្តែបានសង្កត់ធ្ងន់ថា អាទិភាពដាច់ខាត គឺត្រូវ កែលម្អកំណត់ត្រាឈ្នះក្នុងផ្ទះ ដែលពួកគេបានចាញ់ ៤ ប្រកួត រួចមកហើយនៅកីឡដ្ឋាន Stadio Olimpico។ ទោះបីជាយ៉ាងណាក៏ដោយ Dybala ព្រមានថាកុំទាន់អាលរំភើបខ្លាំងពេក ដោយសាររដូវកាលនៅវែងឆ្ងាយ។
