លោក Gary Neville បានគាំទ្រក្រុម Arsenal ឱ្យឈ្នះពាន Premier League ដោយហៅថា "ជារដូវកាលរបស់ពួកគេ"
អត្ថបទសរសេរដោយ Bonat • 94 views
លោក Gary Neville ដែលជាអ្នកវិភាគ និងអតីតកីឡាករ Manchester United បានគាំទ្រក្រុម Arsenal យ៉ាងពេញទំហឹងឱ្យឈ្នះពាន Premier League ក្នុងរដូវកាលនេះ ដោយហៅថា "ជារដូវកាលរបស់ពួកគេ"។ បន្ទាប់ពីឈ្នះក្រុម Crystal Palace ១-០ កាលពីថ្ងៃអាទិត្យ ក្រុម Gunners របស់លោក Mikel Arteta បាននាំមុខកំពូលតារាង ៤ ពិន្ទុ ហើយលោក Neville បានព្យាករណ៍ថា ៨០ ទៅ ៩០ ពិន្ទុ គឺគ្រប់គ្រាន់ដើម្បីឈ្នះពាន ដោយសង្កត់ធ្ងន់ថា Arsenal ជាក្រុមដែល "គួរឱ្យទុកចិត្ត" មានការការពារដ៏អស្ចារ្យ (រក្សាបាន Clean Sheet ៥ ប្រកួត ជាប់គ្នា) និងមានជម្រើសខ្សែរប្រយុទ្ធដ៏សម្បូរបែប។ លោក Neville បានជំរុញឱ្យលោក Arteta និងក្រុម "ចាប់យកឱកាស" នេះ ខណៈដែល Arsenal ក៏បានតាមស្មើ កំណត់ត្រា ១០០ ប្រកួត របស់ Man Utd ក្នុងការមិនរបូតគ្រាប់បាល់ ៣ គ្រាប់ ក្នុងមួយប្រកួតផងដែរ។
