Galatasaray ចុះហត្ថលេខាលើ Leroy Sane យ៉ាងជោគជ័យ ទោះបីមានការប្រជែងពី Premier League & Saudi ក៏ដោយ
អត្ថបទសរសេរដោយ Bonat • 101 views
លោក George Gardi ដែលជាទីប្រឹក្សាផ្ទេរកីឡាកររបស់ក្លិប Galatasaray បានបង្ហើបពីយុទ្ធសាស្ត្រដែលជួយឱ្យក្លិបចុះហត្ថលេខាលើខ្សែបម្រើស្លាប Leroy Sane (វ័យ ២៩ ឆ្នាំ) ដោយគ្មានតម្លៃខ្លួនពី Bayern Munich ទោះបីជាមានការប្រជែងពី ក្លិបកំពូលៗនៅអង់គ្លេស និង អារ៉ាប៊ីសាអូឌីត ក៏ដោយ។ លោក Gardi បានពន្យល់ថា លោកបានចាប់ផ្តើមការចរចា ជាច្រើនខែមុន ហើយបានបញ្ចុះបញ្ចូល Sane ដោយការសង្កត់ធ្ងន់លើ តួនាទីជាអ្នកដឹកនាំ ដ៏សំខាន់ដែលរូបគេនឹងទទួលបាននៅ Galatasaray រួមទាំងឱកាសដើម្បី "ឈ្នះពានរង្វាន់នៅអឺរ៉ុប" និង "ក្តីស្រឡាញ់ដ៏អស្ចារ្យពីអ្នកគាំទ្រ"។
លោក Gardi បានទទូចឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះ ឱ្យបានឆាប់បំផុត មុនពេលមានការប្រជែងកាន់តែធ្ងន់ធ្ងរ ដោយបានចុះកិច្ចសន្យាខណៈដែល Sane កំពុងបំពេញកាតព្វកិច្ចជាមួយ Bayern។ ទោះបីជា Sane (ដែលទទួលបានប្រាក់ខែប្រចាំឆ្នាំ €៩ លានអឺរ៉ូ) មានការចាប់ផ្តើម មិនសូវរលូន ក្នុងការសម្របខ្លួនក៏ដោយ លោក Gardi ជឿជាក់ថា រូបគេ "នឹងបង្ហាញសក្តានុពលពេញលេញ" របស់ខ្លួននៅក្នុងប៉ុន្មានខែខាងមុខនេះ។
