Erling Haaland បំបែកកំណត់ត្រា Champions League ជាមួយ Man City
អត្ថបទសរសេរដោយ Bonat • 90 views
កីឡាករ Erling Haaland ខ្សែប្រយុទ្ធរបស់ Manchester City បានបង្កើត កំណត់ត្រា Champions League ថ្មីមួយ ដោយបានក្លាយជាកីឡាករ ដំបូងគេ ដែលស៊ុតបញ្ចូលទីបាន ៥ ប្រកួត ជាប់ៗគ្នាសម្រាប់ ក្លិបចំនួន ៣ ផ្សេងគ្នា (គឺ Red Bull Salzburg, Borussia Dortmund និង Man City បច្ចុប្បន្ន)។ Haaland បានរកគ្រាប់បាល់ទី ៥ របស់គេក្នុងពានរង្វាន់រដូវកាលនេះ ក្នុងជ័យជម្នះ ២-០ លើអតីតក្លិបរបស់គេគឺ Borussia Dortmund។
ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំ រូបនេះ បានស៊ុតបញ្ចូលទី ១៧ គ្រាប់ ក្នុង ១៣ ប្រកួត សម្រាប់ក្លិបក្នុងរដូវកាលនេះ ហើយត្រូវបានគ្រូបង្វឹក Pep Guardiola ប្រៀបធៀបទៅនឹង Lionel Messi និង Cristiano Ronaldo។
