Eden Hazard ចូលក្នុង Premier League Hall of Fame
អត្ថបទសរសេរដោយ Bonat • 95 views
កីឡាករ Eden Hazard ដែលជាវីរបុរសរបស់ Chelsea និងធ្លាប់ឈ្នះពាន Premier League ២ សម័យ ត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុង Premier League Hall of Fame។ ក្នុងរយៈពេល ៧ រដូវកាល (បង្ហាញខ្លួន ២៤៥ ប្រកួត រកបាន ៨៥ គ្រាប់ និង ៥៤ Assist) លោក Hazard ត្រូវបានគេចងចាំថាជាកីឡាករដ៏អស្ចារ្យម្នាក់ ដោយលោក Jose Mourinho អតីតគ្រូបង្វឹករបស់គេបានផ្ញើសារពិសេសមួយថា រូបគេគឺជា "កីឡាករដ៏អស្ចារ្យបំផុតម្នាក់" ដែលលោកធ្លាប់ធ្វើការជាមួយ ហើយសមនឹងទទួលបានកិត្តិយសនេះ។ លោក Hazard (វ័យ ៣៤ ឆ្នាំ) បានសម្តែងការរំភើប និងមោទនភាពដែលបានសម្រេចក្តីស្រមៃកាលពីកុមារភាព ដោយលោកនឹងត្រូវចូលរួមពិធីផ្លូវការនៅថ្ងៃទី ៤ ខែវិច្ឆិកា រួមជាមួយកីឡាករថ្មីដែលត្រូវបានបញ្ចូលក្នុងឆ្នាំនេះគឺលោក Gary Neville។
