Dani Alves ផ្តើមជីវិតថ្មីជា គ្រូអធិប្បាយ នៅព្រះវិហារ Elim Girona
អត្ថបទសរសេរដោយ Bonat • 95 views
កីឡាករ Dani Alves អតីតខ្សែការពាររបស់ Barcelona និង ប្រេស៊ីល បានចាប់ផ្តើមជីវិតថ្មីដែលគួរឱ្យភ្ញាក់ផ្អើលជា គ្រូអធិប្បាយ នៅព្រះវិហារ Elim Girona ក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីរូបគេត្រូវបាន តុលាការជាន់ខ្ពស់ Catalonia លើកលែងទោស ពីបទចោទប្រកាន់ រំលោភបំពានផ្លូវភេទ កាលពីខែមីនា ឆ្នាំ ២០២៥ (ទោះបីជាដំបូងឡើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៤ ឆ្នាំកន្លះ និងជាប់ឃុំឃាំងបណ្តោះអាសន្ន ១៤ ខែ ក៏ដោយ)។ លោក Alves បានថ្លែងទាំងអារម្មណ៍រំភើបថា លោកបាន "ធ្វើសន្ធិសញ្ញាជាមួយព្រះ" ក្នុង "គ្រាដ៏អាក្រក់បំផុត" នៃជីវិតរបស់លោក ហើយថាជំនឿសាសនាបាននាំលោកមកកាន់ផ្លូវនេះ។ បច្ចុប្បន្ន កីឡាករវ័យ ៤២ ឆ្នាំ រូបនេះ ដែលហៅខ្លួនឯងថាជា "សិស្សរបស់ព្រះយេស៊ូវគ្រិស្ត" បានផ្តោតលើជីវិតស្ងប់ស្ងាត់ជាមួយគ្រួសារ និងចែករំលែកសារខាងជំនឿនៅលើបណ្តាញសង្គម។
