Cristiano Ronaldo ចូលរួមអាហារពេលល្ងាចនៅ White House និងបង្ហាញការប្តេជ្ញាចិត្តជួយដល់មនុស្សជំនាន់ក្រោយ
អត្ថបទសរសេរដោយ Bonat • 102 views
Cristiano Ronaldo តារាឆ្នើមរបស់ក្លិប Al-Nassr បានចូលរួមអាហារពេលល្ងាចផ្លូវការនៅ White House ជាមួយលោក Donald Trump ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត។ វត្តមានរបស់ Ronaldo បានគូសបញ្ជាក់ពី តួនាទីសំខាន់ របស់រូបលោកនៅក្នុង យុទ្ធសាស្ត្រកីឡា របស់ព្រះរាជាណាចក្រនេះ។ ក្រោយព្រឹត្តិការណ៍នេះ Ronaldo បានបង្ហោះសារយ៉ាងកក់ក្តៅនៅលើ Instagram ថា៖ "ពួកយើងម្នាក់ៗមានអ្វីមួយដែលមានអត្ថន័យដើម្បីផ្តល់ ហើយខ្ញុំត្រៀមខ្លួនរួចរាល់ដើម្បីធ្វើផ្នែករបស់ខ្ញុំ នៅពេលដែលយើងជំរុញទឹកចិត្តមនុស្សជំនាន់ថ្មីឱ្យកសាងអនាគតដែលកំណត់ដោយភាពក្លាហាន ទំនួលខុសត្រូវ និងសន្តិភាពយូរអង្វែង"។
លោក Trump បានសម្តែងការគោរពចំពោះ Ronaldo ដោយនិយាយថា កូនប្រុសរបស់លោកគឺជា អ្នកគាំទ្រដ៏ធំ របស់តារាឆ្នើមព័រទុយហ្គាល់រូបនេះ។ ទោះបីជា ព័រទុយហ្គាល់ បាន ជាប់ជម្រុះ World Cup ឆ្នាំ ២០២៦ ហើយក៏ដោយ Ronaldo នឹងត្រូវអវត្តមានការប្រកួតមួយចំនួននៅដើមព្រឹត្តិការណ៍ដោយសារ ជាប់ពិន័យកាតក្រហម ដែលលោក Martinez គ្រូបង្វឹកជម្រើសជាតិបានចាត់ទុកថាជា ការដាក់ទណ្ឌកម្មខ្លាំងពេក។
