វីរៈបុរសអង់គ្លេសថា Cristiano Ronaldo អាចបង្កជាគ្រោះថ្នាក់ដល់ព័រទុយហ្គាល់ ខុសពី Lionel Messi ដែលបន្ទាបខ្លួនជួយអាហ្សង់ទីន
កីឡា Jul 01, 2026

វីរៈបុរសអង់គ្លេសថា Cristiano Ronaldo អាចបង្កជាគ្រោះថ្នាក់ដល់ព័រទុយហ្គាល់ ខុសពី Lionel Messi ដែលបន្ទាបខ្លួនជួយអាហ្សង់ទីន

អត្ថបទសរសេរដោយ Danny • 70 views

វីរៈបុរសបាល់ទាត់អង់គ្លេស លោក John Barnes បានលើកឡើងចំៗថា ឥរិយាបថរបស់កីឡាករ Cristiano Ronaldo អាចនឹងធ្វើឱ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ (Portugal) ជួបឧបសគ្គធំក្នុងវគ្គ Knockout នៃពានរង្វាន់ World Cup 2026។ លោកបានប្រៀបធៀបថា ស្ថានភាពរបស់ Ronaldo ពេលនេះប្រៀបដូចជា «គ្រោះថ្នាក់ដែលរង់ចាំថ្ងៃផ្ទុះ» ខុសស្រឡះពី Lionel Messi ដែលមានភាពបន្ទាបខ្លួន និងអាចបង្រួបបង្រួមក្រុមអាហ្សង់ទីនបានយ៉ាងល្អ។

លោក Barnes បានពន្យល់តាមរយៈការសម្ភាសន៍ជាមួយ Betfred ថា ព័រទុយហ្គាល់មានកីឡាករល្អៗជាច្រើនដូចជា Bruno Fernandes ជាដើម ប៉ុន្តែភាពជឿជាក់លើខ្លួនឯងហួសហេតុរបស់ Ronaldo កំពុងបង្កជាសម្ពាធដល់ក្រុម។ លោកបានព្រមានថា បញ្ហានឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើគ្រូបង្វឹកសម្រេចចិត្តដាក់រូបគេឱ្យអង្គុយកៅអីបម្រុងក្នុងជំនួបធំៗ ហើយការដែល Messi កំពុងធ្វើបានល្អ (ស៊ុតបាន ៦ គ្រាប់ក្នុងវគ្គចែកពូល) នឹងកាន់តែធ្វើឱ្យ Ronaldo មួម៉ៅ និងទាមទារខ្លាំងពីមិត្តរួមក្រុមនៅពេលលេងមិនបានល្អ។

ផ្ទុយទៅវិញ លោក Barnes មិនមានការភ្ញាក់ផ្អើលចំពោះទម្រង់លេងដ៏អស្ចារ្យរបស់ Lionel Messi និងបាននិយាយថា៖ «កីឡាករអាហ្សង់ទីនទាំងអស់ស្រឡាញ់ និងលេងដើម្បី Messi ព្រោះរូបគេមានភាពបន្ទាបខ្លួន និងគោរពមិត្តរួមក្រុម ទោះបីជារូបគេមិនសូវរត់ច្រើនក៏គ្មានអ្នកអន់ចិត្តដែរ។ ប៉ុន្តែនៅព័រទុយហ្គាល់វាខុសគ្នា ខ្ញុំគិតថាកីឡាករដទៃមិនសូវសប្បាយចិត្តនឹង Ronaldo ឡើយ ចំពោះកាយវិការមិនពេញចិត្តរបស់គេនៅពេលមិនបានបាល់»

បច្ចុប្បន្ន ព័រទុយហ្គាល់ត្រូវត្រៀមខ្លួនប្រឈមមុខនឹងក្រុមក្រូអាត (Croatia) ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ ខណៈដែលអាហ្សង់ទីនដែលកំពុងមានស្មារតីខ្ពស់ត្រូវតទាល់ជាមួយក្រុមខេបវើដ (Cape Verde)។

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 1 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 2 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 2 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 3 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 16 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views
ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?
កីឡា

ហេតុអ្វីបានជាការផ្ទេរ Karim Adeyemi ទៅ Barcelona ខុសប្លែកពីការលក់កីឡាករផ្សេងទៀតរបស់ Borussia Dortmund?

Jul 25, 2026 15 views