លោក Carlos Mac Allister និយាយពីពាក្យចចាមអារ៉ាមផ្ទេរទៅកាន់ក្លិប Real Madridរបស់កូនលោក
អត្ថបទសរសេរដោយ Bonat • 93 views
លោក Carlos Mac Allister ដែលជាឪពុករបស់ខ្សែបម្រើក្រុម Liverpool កីឡាករ Alexis Mac Allister បានបកស្រាយថា ពាក្យចចាមអារ៉ាមដែលភ្ជាប់កូនប្រុសរបស់លោកទៅនឹងការផ្ទេរទៅកាន់ក្លិប Real Madrid គឺជា "រឿងល្អ" ប៉ុន្តែបានបញ្ជាក់ថា "គ្មានការទាក់ទង" ផ្លូវការណាមួយនោះទេ។ លោកបានសង្កត់ធ្ងន់ថា Liverpool ក៏ជា "ក្លិបដ៏ធំ" មួយដែរ ហើយលោកបានជំរុញឱ្យកូនប្រុសរបស់លោក "ធ្វើអ្វីដែលគេគិតថាល្អបំផុត" ចំពោះអនាគតរបស់ខ្លួន។ Mac Allister ដែលមានកិច្ចសន្យា ៣ ឆ្នាំ ទៀតនៅ Liverpool ក៏ធ្លាប់បានច្រានចោលពាក្យចចាមអារ៉ាមនេះដោយនិយាយថា រូបគេ "មានអារម្មណ៍ល្អនៅ Liverpool" ហើយផ្តោតលើ "បច្ចុប្បន្ន" ប៉ុណ្ណោះ។
