តើ Zinedine Zidane នឹងត្រលប់មកដឹកនាំ Real Madrid ជាលើកទីពីរឬទេ?
អត្ថបទសរសេរដោយ Dany • 91 views
ប្រធានបទអំពី Zinedine Zidane និងការត្រលប់មកដឹកនាំ Real Madrid ជាលើកទីពីរ កំពុងក្លាយជាចំណុចដែល អ្នកគាំទ្រ Real Madrid ជាច្រើនចង់ដឹងយ៉ាងខ្លាំង។ ទោះជាយ៉ាងណា ចម្លើយពី Zidane ខ្លួនឯង បានធ្វើឲ្យរឿងនេះកាន់តែច្បាស់ជាងមុន។
Zidane បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅសំខាន់ របស់គាត់នៅពេលនេះ គឺការដឹកនាំ ជម្រើសជាតិបារាំង មិនមែនការត្រលប់មកកាន់ Real Madrid ទេ។ លើសពីនេះទៅទៀត គាត់ក៏បាននិយាយបន្ថែមថា គាត់មានបំណងចង់ដឹកនាំ ជម្រើសជាតិបារាំង នៅក្នុង World Cup 2026 ផងដែរ ដែលបង្ហាញថា អាទិភាពរបស់គាត់ គឺផ្តោតទៅលើកម្រិត ជាតិ ជាមុនសិន។
មិនត្រឹមតែប៉ុណ្ណោះ Zidane ក៏បាននិយាយអំពី Xabi Alonso ដែលកំពុងដឹកនាំ Real Madrid ដោយបង្ហាញការគោរព និងការគាំទ្រយ៉ាងច្បាស់។ គាត់បានលើកឡើងថា ប្រសិនបើ Alonso មិនអាចដឹកនាំបានល្អទៀត នោះគាត់ក៏មិនដឹងថា នរណាអាចធ្វើបានល្អជាងនេះឡើយ ដែលមានន័យថា Alonso កំពុងធ្វើការងារបានល្អ ហើយគួរត្រូវបានផ្តល់ ពេលវេលា បន្ថែម។
Zidane ក៏បានបញ្ជាក់ថា មិនគួរយកគាត់ទៅប្រៀបធៀបជាមួយ Alonso ឡើយ ព្រោះនៅសម័យដែលគាត់ដឹកនាំ Real Madrid គាត់មាន Super Star ច្រើនជាង 10 នាក់ នៅក្នុងក្រុម ខណៈដែល Alonso បច្ចុប្បន្ន មានតែប្រហែល 2 ឬ 3 នាក់ ប៉ុណ្ណោះ។
ដោយសារតែហេតុផលទាំងនេះ អាចសន្និដ្ឋានបានថា ប្រសិនបើ Zidane មិនទាន់បានបញ្ចប់បេសកកម្មជាមួយ ជម្រើសជាតិបារាំង ទេ នោះឱកាសដែលគាត់ត្រលប់មកដឹកនាំ Real Madrid វិញ នៅពេលឆាប់ៗនេះ គឺ ពិបាកនឹងកើតឡើង ណាស់។