PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា Jul 27, 2026

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

អត្ថបទសរសេរដោយ Danny • 7 views

ក្លិប Paris Saint-Germain បានបង្កើនសកម្មភាពក្នុងការទាក់ទងទិញយកខ្សែប្រយុទ្ធ Ferran Torres របស់ Barcelona ដើម្បីប៉ះប៉ូវការខកខានមិនបាន Yan Diomande ដែលបានសម្រេចចិត្តផ្ទេរទៅ Real Madrid នៅនាទីចុងក្រោយ។ ក្លិបអ្នកមានបារាំងមួយនេះ មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការសម្រេចកិច្ចព្រមព្រៀង ដោយផ្អែកលើបំណងប្រាថ្នារបស់កីឡាករដែលចង់ស្វែងរកការប្រកួតប្រជែងថ្មី។

យោងតាមសារព័ត៌មានកាតាឡាន Sport បានឱ្យដឹងថា PSG ចាត់ទុក Torres និងខ្សែប្រយុទ្ធស្លាប Akliouche របស់ Monaco ជាគោលដៅចម្បងពីររូបដើម្បីពង្រឹងតំបន់ប្រយុទ្ធ មុនពេលទីផ្សារដោះដូរកីឡាករបិទទ្វារ។ ការស្វែងរកកីឡាករថ្មីនេះបានក្លាយជារឿងបន្ទាន់ ខណៈដែល Kolo Muani ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅ Juventus ហើយ Barcola កំពុងឆ្ពោះទៅកាន់ Liverpool។ ដើមឡើយ Diomande គឺជាគោលដៅកំពូលរបស់ PSG ប៉ុន្តែ Real Madrid បានលាតដៃចូល និងហ៊ានចំណាយប្រាក់រហូតដល់ 120 លានអឺរ៉ូ ខណៈដែល PSG ស្ទាក់ស្ទើរជាមួយនឹងតម្លៃខ្លួនជាង 100 លានអឺរ៉ូដែល Leipzig ទាមទារ។

Ferran Torres to PSG? Barcelona set D-Day for World Cup hero as Luis  Enrique eyes cut-price transfer raid | Goal.com

ការលក់ Goncalo Ramos ទៅឱ្យ Milan និងកិច្ចព្រមព្រៀងលក់ Kolo Muani ទៅឱ្យ Juventus ក្នុងតម្លៃ 40 លានអឺរ៉ូ គឺជាសោរដ៏សំខាន់ដែលផ្តល់ថវិកាឱ្យ PSG យកទៅទិញ Torres។ គ្រូបង្វឹកលោក Luis Enrique ចង់បានរូបគេយ៉ាងខ្លាំងមកដើរតួជាខ្សែប្រយុទ្ធកណ្តាល ខណៈដែល Torres វ័យ 26 ឆ្នាំរូបនេះ ក៏បើកផ្លូវក្នុងការចាកចេញពី Barcelona ផងដែរ ដោយសារកិច្ចសន្យារបស់គេនៅសល់តែ ១ ឆ្នាំទៀតប៉ុណ្ណោះ។ PSG កំពុងរៀបចំកិច្ចសន្យារយៈពេល ៤ ឆ្នាំ ជាមួយនឹងប្រាក់ពលកម្មខ្ពស់ជាងអ្វីដែលគេទទួលបាននៅ Barcelona ហើយទំនាក់ទំនងជិតស្និទ្ធរវាងលោក Luis Enrique និង Torres ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញកីឡាករូបនេះផងដែរ។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 4 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 6 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 7 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views