Xabi Alonso ទំនងជា 'រៀនសូត្រពី Pep Guardiola ខ្លាំងពេក' រហូតដល់ជួបវិបត្តិនៅ Real Madrid
អត្ថបទសរសេរដោយ Bonat • 96 views
លោក Xabi Alonso ដែលជាអតីតកីឡាករដ៏សំខាន់របស់ Real Madrid កំពុងប្រឈមមុខនឹងការបណ្តេញចេញពីតំណែង បន្ទាប់ពីការបរាជ័យជាបន្តបន្ទាប់ (ឈ្នះត្រឹម ២ លើក ពី ៧ ប្រកួត ចុងក្រោយ) ដោយសារតែ ទស្សនៈដឹកនាំ របស់លោកត្រូវបានគេចាត់ទុកថា "យកគំរូតាម Pep Guardiola ខ្លាំងពេក" ដែលមិនស័ក្តិសមជាមួយវប្បធម៌របស់ Madrid។ លោក Alonso បានអនុវត្តនូវ វិន័យតឹងរ៉ឹង និង តម្រូវការឱ្យរត់កាន់តែច្រើន ក្នុងការហ្វឹកហាត់ ដែលផ្ទុយស្រឡះពីលោក Carlo Ancelotti។ ប្រភពមួយបាននិយាយថា "គាត់គិតថាគាត់ជា Pep Guardiola ប៉ុន្តែសម្រាប់ពេលនេះ គាត់គ្រាន់តែជា Xabi ប៉ុណ្ណោះ"។
ភាពតានតឹងបានឈានដល់កម្រិតកំពូលនៅពេលដែល Vinicius Jr ផ្ទុះកំហឹង ចំពោះការប្តូរចេញរបស់លោក Alonso ក្នុងជំនួប El Clasico ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ មិនបានសុំទោសលោក Alonso ទេ ហើយថែមទាំងបាន ពន្យារពេលពិភាក្សាកិច្ចសន្យាថ្មី រហូតដល់រដូវក្តៅ (ដែលជាសញ្ញាថា លោកចង់ឱ្យ Alonso ចាកចេញ)។ Real Madrid មិនមែនជាកន្លែងដែលមានសុវត្ថិភាពសម្រាប់គ្រូបង្វឹកទេ ដោយពួកគេចូលចិត្តគ្រូបង្វឹកដែល មិនសូវមានភាពលេចធ្លោ និង មិនតឹងរ៉ឹងពេក លើកីឡាករជើងចាស់ដូច Sergio Ramos ធ្លាប់បាននិយាយថា "ការគោរពត្រូវតែរកបាន មិនមែនបង្ខំទេ"។ ការប្រកួត Champions League ទល់នឹងអតីតគ្រូបង្វឹកលោក Pep Guardiola របស់ Man City នៅថ្ងៃពុធនេះ អាចនឹងក្លាយជា ការប្រកួតកំណត់ជោគវាសនា របស់លោក Alonso នៅ Bernabeu។
