Wolves កំពុងជួបវិបត្តិធ្ងន់ធ្ងរ នៅបាតតារាង Premier League
អត្ថបទសរសេរដោយ Dany • 100 views
បន្ទាប់ពីឆ្លងកាត់ការប្រកួតបាន 17 ប្រកួត ក្នុងក្របខ័ណ្ឌ Premier League ក្រុមកញ្ជ្រោងលឿង Wolverhampton Wanderers (Wolves) កំពុងឋិតនៅក្នុងស្ថានភាព គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ដោយមានត្រឹមតែ 2 ពិន្ទុ ប៉ុណ្ណោះនៅក្នុងដៃ និងឈរនៅ បាតតារាងលីក។
ស្ថិតិនេះ បង្ហាញយ៉ាងច្បាស់ពី ភាពលំបាក, ការខ្វះស្ថិរភាព និង ការធ្លាក់ចុះនៃទម្រង់លេង របស់ Wolves ខណៈដែលរដូវកាលកំពុងឈានទៅដល់ ពាក់កណ្ដាលផ្លូវ នៃលីក។ ក្រុមមួយនេះ កំពុងប្រឈមមុខនឹង សម្ពាធខ្លាំង ទាំងផ្នែក យុទ្ធសាស្ត្រ, ទំនុកចិត្ត និង លទ្ធផលប្រកួត។
ជាមួយនឹង ពិន្ទុដ៏តិចតួច និង ទម្រង់លេងបច្ចុប្បន្ន អាចនិយាយបានថា Wolves កំពុងពិបាកយ៉ាងខ្លាំងក្នុងការរើខ្លួនចេញពី តំបន់ក្រហម ដែលជាតំបន់ កាត់ចោល ទៅលេង លីកលំដាប់ទីពីរ Championship។
បើមិនមាន ការកែប្រែជាក់ស្តែង និង លទ្ធផលវិជ្ជមាន ក្នុងពេលខាងមុខទេ អនាគតរបស់ Wolves នៅក្នុង Premier League រដូវកាលនេះ អាចនឹងកាន់តែ ស្រពិចស្រពិល និង ពិបាកខ្លាំងបំផុត។